ទូហ្គេមបាញ់ត្រីកំពង់តែរីករាលដាលខណៈកន្លងមកឧត្តមសេនីយ៍ឯក ស ថេត ប្រកាសបង្រ្កាបទូរហ្គេមបាញ់ត្រី មិនអោយកើតមានឡើងវិញ
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទូហ្គេមបាញ់ត្រីកំពង់តែរីករាលដាលខណៈកន្លងមកឧត្តមសេនីយ៍ឯក ស ថេត ប្រកាសបង្រ្កាបទូរហ្គេមបាញ់ត្រី មិនអោយកើតមានឡើងវិញ

 


រាជធានីភ្នំពេញ៖ កន្លងមក គេឃើញសមត្ថកិច្ចនៅតាមបណ្ដាខណ្ឌនានាក្នុងរាជធានីបានធ្វើសកម្មភាពចុះបង្ក្រាបទូរហ្គេមបាញ់ត្រី និងយកទៅកម្ទេចចោលជាញឹកញាប់ តែមិនដឹងហេតុអ្វី បានជាទីតាំងល្បែងទូរហ្គេមបាញ់ត្រី នៅតែកេីតបន្ត ជាក់ស្តែងនៅព្រីនស៍ហេបភីនេសផ្លាហ្សា សណ្ឋាគារអន្តរជាតិចិនបរទេសស្ថិតនៅភូមិលេខដប់សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

សូមបញ្ជាក់ចំណុចទីតាំងល្បែងទូរហ្គេមបាញ់ត្រីរាប់សិបទូរតាបប៊ីយាច្រេីនខាងលើនេះបានប្រើប្រាស់ផ្លាកយីហោផ្ទាល់រៀងខ្លួន ទី១_ម៉ៃហៃហុី មណ្ឌលកម្សាន្តពិភពថ្មីទូរបាញ់ត្រីបានបង្រ្កាបហេីយ ទី២_ជីស៊ីងមណ្ឌលកំសាន្តតាបប៊ីយាទូរបាញ់ត្រីនៅ និងទី ៣ កន្លែងម៉ាស្សាបង្កប់ទូរហ្គេមបាញ់ត្រីដែលនៅជិតៗគ្នានោះនៅដែរ។





កន្លងមកថ្នាក់ដឹកនាំបានប្រកាសជាសាធារណៈថា៖ បានសង្កេតឃើញថា ករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅ និងបានដាក់បទបញ្ជាទៅគ្រប់ខណ្ឌឲ្យបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាត អោយបើក?

ខ្ញុំសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងសហការដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។


ជុំវិញករណីទូរហ្គេមល្បែងសុីសងចាក់ផ្នាល់លេងដែលច្បាប់បំរាមហាមឃាត់នេះ មហាជនរងចាំមេីលវិធានការចំណាត់ការអនុវត្តរបស់ដែនសម្ថកិច្ចទៅតាមនិតិវិធីឬយ៉ាងណា៕

ដោយ សាមឿន

Previous Post Next Post