ស្នងការនគរបាលខេត្តតាកែវ ចុះជួបសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់មន្រ្តីនគរបាលនៅស្រុក ត្រាំកក់ និងក្រុងដូនកែវ
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្នងការនគរបាលខេត្តតាកែវ ចុះជួបសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់មន្រ្តីនគរបាលនៅស្រុក ត្រាំកក់ និងក្រុងដូនកែវ


 តាកែវ៖ នៅរយះពេលពេញមួយថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរ ដោយលោកស្នងការរង បានបន្តអញ្ជេីញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងអធិការដ្ឋាននគរបាល ក្រុងដូនកែវ។ 

មានមតិសំណេះសំណាលនាឱកាសនេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានពាំនាំនូវមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងក្រើនរំលឹកណែនាំបន្ថែមដល់លោកអធិការទាំងពីរស្រុក ក៏ដូចជាមន្ត្រីនគរបាលទាំងអស់ ត្រូវពង្រឹងនូវវិន័យរបស់ កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រូវបង្កើនការចេញល្បាតចល័តជាប្រចាំ ត្រូវផ្តល់សេវាសាធារណៈឲ្យ បានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ត្រូវពង្រឹងទំនាក់ទំនង និងការទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន។ បន្ថែមលើសពីនេះ ទៀត លោកស្នងការ បានសង្កត់ធ្ងន់តាមផ្នែកជំនាញ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ចំពោះការស្រាវជ្រាវបង្ក្រាបបទ ល្មើសលួច ឆក់ បទល្មើសគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ មុខសញ្ញាក្មេងទំនើង និងត្រូវបន្តចុះ ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋាន តាមសាលារៀន តាមរយៈវេទិការសាធារណៈ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយបទល្មើសនានា នៅក្នុងសហគមន៍ និងត្រូវចូលរួមឲ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ 








ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានប្រគល់ប័ណ្ណសរសេីរ លិខិតសរសើរ ចំណាត់ថ្នាក់ភូមិ ឃុំ មានសុវត្ថិភាព ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៃស្រុកទាំងពីរសរុប ១៥ប៉ុស្តិ៍ និង០៣សង្កាត់ ព្រមទាំងបានប្រគល់ លិខិតសរសេីរជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន ១៧នាក់ (ស្រុកត្រាំកក់១១នាក់ និងក្រុងដូនកែវ ០៦នាក់) ដែលមានស្នាដៃល្អនាពេលកន្លងមក អមជាមួយនូវថវិកាក្នុងម្នាក់ៗចំនួន ៥០,០០០រៀល (ប្រាំម៉ឺនរៀល) និងបានឧបត្ថម្ភថវិកា ផ្ទាល់ខ្លួនរបស់លោកស្នងការ ចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ជូនដល់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងក្រុងដូនកែវ។ 









ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ក៏បានផ្តាំផ្ញើរដល់មន្ត្រីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសុខភាព ជៀសផុតពីការឆ្លងជម្ងឺកូវីដ(COVID-១៩) អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន សុខាភិបាល ជាពិសេសវិធានការ (៣កុំ និង៣ការពារ)របស់ប្រមុខរាជរដ្ឋាភិបាល៕

Previous Post Next Post