ភ្នំពេញ ៖ ទីតាំងស្នុកឃ័រមួយកន្លែងបង្កុប់លេងល្បែងសុីសង់ខុសច្បាប់ជាច្រេីនបង្កផលប៉ះពាល់ទាំងផ្លូវសាធារណះដោយម៉ូតូរថយន្តអ្នកចូលលេងចតនៅលេីផ្លូវ ចញ្ចេីមផ្លូវឌឿងហែមមួយខ្សែហៅ(ផ្លូវលេខ៩៥)នៅភូមិប្រាំ សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ។
ទីតាំងលេងល្បែងនេះដែរ គ្មានស្លាកយីហោបិទរូបលេងស្នុកឃ័រ បំបាំងភ្នែកមហាជនលួចលាក់បង្កប់ឲ្យភ្ញៀវចូលលេងទាំងក្មេងទាំងចាស់អ្នកមានមុខងារតួនាទីគ្មានក្រែងញញេីតនិងប្រសាសន៍ថ្នាក់ដឹកនាំឡេីយ បេីទោះជាសម្ថកិច្ចប្រឹងដុតដៃដុតជេីងក្នុងការអនុវត្តច្បាប់ចុះបង្រ្កាប ព្រមទាំងតាមដានរកករណី លុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន ចោរឆក់ប្លន់ និងក្មេងទំនើងដេីម្បីឲ្យមូលដ្ឋានមានសុខសុវត្តិភាពយ៉ងណាក៏ដោយ។
បេីតាមប្រភពសន្តិសុខមិនបញ្ចេញឈ្មោះបានឲ្យដឹងថានៅខាងក្នុងមានតាបទូរចុចលេងអាប៉ោងចាក់ភ្នាល់ស៊ីសងទាំងលុយខ្មែរនឹងលុយដុល្លារ រីឯក្នុងនេះដែរអ្នកសារព័ត៌មានយេីងមិនអាចចូលផ្តិតយករូបភាពបានទេដោយមានការសួរនាំពីអ្នកមេីលផ្លូវ ម្យ៉ាងទៀតក៏បារម្មណ៍ពីសុខសុវត្ថិភាពផងដែរ។
ពាក់ព័ន្ធបញ្ហាបង្ករឲយមានផលប៉ះពាល់ករណីបទល្មើសខាងលេីនេះដែរ សូមអាជ្ញាធរមូលដ្ឋានមេត្តាយកចិត្តទុកដាក់ចុះពិនិត្យមេីលទីតាំងកន្លែងនេះផង ជៀសវាងពលរដ្ឋដែលរស់នៅទីនោះក៏ដូចជាមជ្ឈដ្ឋានធ្វេីដំណេីរឆ្លងកាត់បន្តនូវការសង្ស័យ៕