ដីវត្តសោះ បែរជាបុគ្គល ២គ្រួសារ ហ៊ានរំលោភយក ព្រមទាំងប្ដឹងផ្ដល់  ព្រះគ្រូចៅអធិការវត្តសាក់សំពៅព្រះនាម អឿន មាឃ ថាបិទរបងមិនឲ្យពួកគាត់ចូលលំនៅឋាន
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ដីវត្តសោះ បែរជាបុគ្គល ២គ្រួសារ ហ៊ានរំលោភយក ព្រមទាំងប្ដឹងផ្ដល់  ព្រះគ្រូចៅអធិការវត្តសាក់សំពៅព្រះនាម អឿន មាឃ ថាបិទរបងមិនឲ្យពួកគាត់ចូលលំនៅឋាន

 


បុគ្គលឈ្មោះ នូ សាតពិសិដ្ឋ និងប្រពន្ធឈ្មោះ មាន ចិន្តា រំលោភចាក់ដីដាក់លូលើប្រឡាយដីរបស់វត្ត ផ្នែកខាងលិចជាប់របងវត្តសាក់សំពៅមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ ២០២០ ហើយបច្ចុប្បន្នកំពុងតែធ្វើការងារផ្សេងៗនៅលើដីនោះបន្ត។  ព្រះគ្រូចៅអធិការខ្លាចបាត់បង់ដីវត្ត ក៏បានធ្វើរបងបិទផ្លូវជាបណ្ដោះអាសន្ន រង់ចាំស្វែងរកដំណោះស្រាយ..


តែគ្រួសារបុគ្គលដែលរំលោភ បំពាននេះ បែរជាចោទប្រកាន់មកលើព្រះអង្គថា រំលោភបំពានយកដីប្រជាជនទៅវិញ នៅក្នុងនោះ
គណៈកម្មាធិការអាចារ្យនិងពុទ្ធបរិស័ទសំណុះជើងវត្តសាក់សំពៅ ចំនួន៣ភូមិ ភូមិសាក់សំពៅ ពារាម និងភូមិសំបួរសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក៍បាននាំគ្នាផ្ដិតមេដៃ១៥១នាក់ ប្តឹងទាមទារ ដីប្រឡាយរួមនោះ ពីឈ្មោះនូ សាត ពិសិដ្ឋ រំលោភយក មកជាសម្បត្តិវត្តវិញ ព្រោះប្រឡាយនោះមានផលប្រយោជន៍ យ៉ាងសំខាន់ សម្រាប់វត្តសាក់សំពៅ និងពុទ្ធបរិស័ទនៅភូមិ ដើម្បីរំដោះទឹកដែលប្រើប្រាស់រាល់ថ្ងៃ៊។


ចំពោះប្រឡាយរួមនោះគណៈកម្មាធិការអាចារ្យនិងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់បានដឹងច្បាស់ថាតាំងពីពួកគាត់ដឹងក្តីមកពួកគាត់ឃើញប្រឡាយរួមនោះជាប្រឡាយដែលមានតាំងពីយូរយារណាស់មកហើយ ដោយមិនមានអ្នកណាហ៊ានបំពានរំលោភ ឬសាងសង់លប់លើប្រឡាយនោះយកជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។


នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដង្កោ ក៍បានចេញ លិខិតបដិសេដធ លេខ ៦៦៨/២១ដោយលោកស្រី ទិត្យ សំអុន ចៅសង្កាត់សាក់សំពៅ ធ្វើមោឃៈភាពលើការចុះហត្ថ លេខា ឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ដីប្រើប្រាស់ដីធ្លីនិងផ្ទះសម្បែងលេខ ២៨១/១៦.ល.ប របស់ឈ្មោះ មាន ប៊ុន ថា និងឈ្មោះ អោក រដ្ឋា  និងលេខ ២៨២/១៦.ល.ប  របស់ឈ្មោះ នូ សាតពិសិដ្ឋ និងឈ្មោះមាន ចិន្តា  ដីនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចហើយដែរ។


នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ យោងតាមកំណត់ហេតុ រដ្ឋបាលខណ្ឌដង្កោ សង្ឃដីការ ព្រះតេជគុណអឿនមាឃព្រះចៅអធិការវត្តសាក់ សំពៅ បានលើកឡើងថា ដំបូងឡើយដីរបស់ភាគីដើមបណ្ដឹង ឈ្មោះនូសាត ពិសិដ្ឋ ពុំមានផ្លូវចេញចូលផ្ទះនោះទេ។ ហេតុនេះព្រះតេជគុណមិនអាចបើកផ្លូវជូនភាគីដើមបណ្ដឹងដោយកាត់ចេញពីដីរបស់វត្តនោះទេ ព្រះតេជគុណជាអ្នកគ្រប់គ្រងវត្តសាក់សំពៅដោយមិនមានឯកសារអ្វីសម្រាប់គ្រប់គ្រងទេ។ ប៉ុន្តែអ្វីដែលព្រះតេជគុណបានដឹងឮតាមរយៈលោកតា លោកយាយដែលជាចាស់ទុំនៅក្នុងវត្តនេះ។ព្រះតេជគុណស្នើសុំដល់ភាគីដើមបណ្ដឹងថាប្រសិនបើភាគីដើមបណ្តឹង នូ សាត ពិសិដ្ឋ យល់ព្រមដកថយពីររបងស័ង្កសីដែលមានស្រាប់ចំនួន៣ម៉ែត្រនោះ វត្តនឹងបើកផ្លូវ ជូនភាគីដើមបណ្ដឹងចំនួន៥ម៉ែត្រ សម្រាប់ប្រើប្រាស់ចេញចូលជាសាធារណៈឡើងវិញ។


ពេលនោះភាគីដើមបណ្ដឹងលោក នូសាត ពិសិដ្ឋ ទទួលស្គាល់ថា ចំពោះប្រព័ន្ធលូ គឺគាត់បានដាក់ដោយខ្លួនឯង ដោយមិនមានអ្នកជំនាញបានត្រួតពិនិត្យ និងគ្មានលិខិតអនុញ្ញាតដាក់ប្រព័ន្ធលូដែរទេ លូវៀច ដូចនេះគាត់ស្នើសុំវាស់ថយចាប់ពីរបងស័ង្កសីចំនួន៣ម៉ែត្រវិញ។ លោកសៅ ព្រហ្ម ចៅសង្កាត់សាក់សំពៅនិងលោកស្រី អោម សុវណ្ណា អនុប្រធានភូមិសាក់សំពៅ បានឯកភាពតាមសង់ដីការរបស់ព្រះចៅអធិការវត្តសាក់សំពៅដែលបានលើកឡើង។

ក្រោយពីបានសម្របសម្រួលគ្នារួចមកលើកទី៤ ភាគីទាំងពីរបានសះជាគ្នា ដោយព្រមថយពីរបងស័ង្កសីចំនួន៣ម៉ែត្រនិងបើកផ្លូវចេញចូលផ្ទះចំនួន៥ម៉ែត្រសម្រាប់ប្រើប្រាស់ជាសាធារ ណៈនិងបានចុះវាស់វែងដោយមន្ត្រីជំនាញភូមិបាលខណ្ឌនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ និងបានព្រមព្រៀង ផ្ដិតមេដៃជាភស្តុតាង ។

ប៉ុន្តែនៅពេលថ្មីៗកន្លងទៅនេះ បែរជាបុគ្គល នូសាត ពិសិដ្ឋនិង ប្រពន្ធ ឈ្មោះ មាន ចិន្តា នៅតែ មិនព្រមដកថយពីរបង៣ម៉ែត្រនោះឡើយនិងបន្តទាមទារ ដីវត្តនោះ ជាកម្មសិទ្ធខ្លួនដដែល ដោយមិនគោរពតាមកិច្ចសន្យាព្រមព្រៀងនៅសាលារដ្ឋបាល ខណ្ឌ ដង្កោកន្លងមក។

និងបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ផ្សាយព័ត៌មានមិនពិត ប្រឌិតរឿងដើម្បីផលប្រយោជន៍ ក្នុងន័យចេតនាអាក្រក់ញុះញង់ និងមិនមានឯកសារច្បាស់លាស់ ដាក់កំហុសមកលើព្រះតេជគុណអឿន មាឃ ព្រះគ្រូចៅអធិការវត្តសាក់សំពៅ ថាបិទរបងរំលោភយកដីប្រជាជនទៅវិញ។

Previous Post Next Post