លោកផ្កាយ២ម្នាក់បើករថយន្តឡង់គ្រីស័រទាំងស្រវឹងជោគបុកធុងទឹកប្រជាពលរដ្ឋនិងឡើងលើសួនច្បារវិមានឯករាជ្យ ថ្ងៃទី 24 ខែ មករា ឆ្នាំ 2023 
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកផ្កាយ២ម្នាក់បើករថយន្តឡង់គ្រីស័រទាំងស្រវឹងជោគបុកធុងទឹកប្រជាពលរដ្ឋនិងឡើងលើសួនច្បារវិមានឯករាជ្យ ថ្ងៃទី 24 ខែ មករា ឆ្នាំ 2023 


 #ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយអ្នកបើកបររថយន្តឡង់គ្រីស័រសេរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៌ស បានជ្រុលចង្កូតទៅបុកធុងទឹករបស់អ្នកលក់ និងជ្រុលឡើងលើសួនច្បារវិមានឯករាជ្យនៅវេលាម៉ោងប្រមាណ៩:៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មានThe Mirror News   ទើបទទួលបាននៅមុននេះ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តបង្កហេតុខាងលើមានគេស្គាល់និងសង្ស័យថា មានឋានន្តរស័ក្តិជាឧត្ដមសេនីយ៍ទោ ឈ្មោះ យិន លីម ដែលបានបើកបររថយន្តទាំងខ្លួនស្រវឹងជោគជាំ។



ប្រភពបន្តទៀតថា សំណាងល្អដែលមិនបណ្តាលឲ្យមានអ្នករងគ្រោះថ្នាក់ ដែលចំពេលមានបងប្អូនប្រជាពលរដ្ឋអ្នកស្រឡាញ់សុខភាពជាច្រើនបាននាំគ្នាកំពុងហាត់ប្រាណ និងដើរលេងនៅលើសួន។



ប្រភពផ្សេងទៀតបានឲ្យដឹងបន្ថែមថា បើមានបុណ្យ មានស័ក្ដិ មានលុយ មានកាក់ មានរថយន្តទំនើប ហើយបែរជាផឹកស៊ីមិនប្រមាណ ប្រមាថជីវិតប្រជាជន។



ប្រភពបន្តថា សង្ឃឹមថាថ្នាក់ដឹកនាំ នឹងចាត់វិធានការតទៅលើអ្នកបើករថយន្តមួយគ្រឿងខាងលើនេះ។




Previous Post Next Post