មហាជនកំពុងរង់ចាំមើលថា តើវាសនា មន្ត្រីនគរ បាលចរាចរណ៍ទាំង៥រូប ត្រូវទទួលទោសទណ្ឌបែបណា
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មហាជនកំពុងរង់ចាំមើលថា តើវាសនា មន្ត្រីនគរ បាលចរាចរណ៍ទាំង៥រូប ត្រូវទទួលទោសទណ្ឌបែបណា

មហាជនកំពុងរង់ចាំមើលថា តើវាសនា មន្ត្រីនគរ បាលចរាចរណ៍ទាំង៥រូប  ត្រូវទទួលទោសទណ្ឌបែបណា បន្ទាប់ពីរកឃើញកំហុស ទាលុយបុរសរត់តាក់ស៊ី ចំនួន៥០០ដុល្លារ ចុះថ្លៃសល់៤៥០ ដុល្លារ មិនចេញវិក័យប័ត្រ ជាថ្នូរមិនយកទោសពៃ និងឆាប់បានត្រឡប់ទៅវិញ។



ព្រះសីហនុ៖ បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយុង ស្លាកលេខ ភ្នំពេញ 2AA-6542 បានរៀបរាប់ថា កាលពី ម៉ោងប្រហែល១០ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រូបគាត់បានបើកបរ រថយន្តនៅលើផ្លូវល្បឿនលឿនឆ្ពោះពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ ១៤៤ ក៏បើកបញ្ច្រាសត្រឡប់ក្រោយបន្តិច ដើម្បីចុះ ស្រាប់តែពេលនោះមានជនស៊ីវិលម្នាក់ឃាត់រថយន្តនិងហាមមិនឲ្យគាត់បើកបរទៅណានោះទេ ដោយឲ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន។



មួយសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅកំពង់សិលាចំនួន៣នាក់ បានមកនាំយករថយន្ត និងរូបគាត់ដែលជាទៅកុងឡានទៅកាន់ប៉ុស្តិ៍គោលដៅកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍សរុបចំនួន៥នាក់។



មន្ត្រីនគរបាលចរាចរណ៍បានសួរនាំរកប័ណ្ណបើកបរស្រាប់តែគាត់ឲ្យមើលប័ណ្ណបើកបរ មន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុកចាប់ពី២ឆ្នាំរហូតទៅដល់៥ឆ្នាំ។



ក្រោយមកមន្ត្រីនគរបាលចរាចរណ៍បានទារលុយពីរូបគាត់នៅទឹកប្រាក់ចំនួន៥០០ដុល្លារ ដើម្បីជាថ្នូរមិនយកទោសពៃនិងឲ្យឆាប់បានត្រឡប់ទៅវិញ។

ពេលនោះតៃកុងឡានគ្មានលុយទើបសម្រេចចិត្តឲ្យក្រុមគ្រួសារយកម៉ូតូទៅបញ្ចាំដើម្បីផ្ញើលុយទៅដោះស្រាយខ្លួន។




ពេលបញ្ចាំម៉ូតូបានលុយហើយក៏បានសម្របសម្រួលតម្លៃឲ្យចុះត្រឹម៤៥០ ដុល្លារ ។ ប៉ុន្តែលុយដែលបានបង់ ឲ្យទៅមន្ត្រីចរាចរណ៍គឺពុំមានវិក័យប័ត្របញ្ជាក់ណាមួយនោះទេ (ពោលគឺប្រគល់លុយបើកឡានចេញ)។

ខណៈនោះសារព័ត៌មានក៏បានទំនាក់ទំនងទៅកាន់លេខ ១៣៩៩ លេខសង្រ្គោះផ្លូវល្បឿនលឿន ដើម្បីផ្សារភ្ជាប់ទៅកាន់ប្រធានគោលដៅចរាចរណ៍កំពង់សិលា ប៉ុន្តែប្រធានគោលដៅចរាចរណ៍ ដែលគេស្គាល់ឈ្មោះថា ឧត្តមសេនីយ៍ត្រីហេងសុវណ្ណ ទទួលផែនចរាចរណ៍លើផ្លូវល្បឿនលឿន បានលើកឡើងនិងផ្តាំផ្ញើពាក្យតាមមន្ត្រីសង្គ្រោះបន្ទាន់ផ្លូវល្បឿនលឿនថា បើចង់បំភ្លឺព័ត៌មាន ត្រូវតែឲ្យសារព័ត៌មានទៅបំភ្លឺដល់ប៉ុស្តិ៍គោលដៅ មិនអាចបំភ្លឺតាមទូរស័ព្ទបានទេ។

ទោះបីជាយ៉ាងណា ករណីនេះ បុរសដែលជាតៃកុងរថយន្ត បានសំណូមពរ ដល់ប្រធានគោលដៅចរាចរណ៍ កំពង់សិលា ដែលបានយកលុយពីគាត់ចំនួន ៤៥០ដុល្លារ ជួយផ្តល់លុយខ្លះឲ្យមករូបគាត់វិញ និងសូមសំណូមពរទៅកាន់តៃកុងរថយន្តផ្សេងទៀត សូមបើកបរគោរពតាមចរាចរណ៍ទាំងអស់គ្នា។

បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន តាមរយៈអង្គភាពសារព័ត៌មាននានា ព្រោងព្រាត ពាក់ព័ន្ធករណីខាងលើ

លោក ឧត្តមសេនីយ៍ត្រីហេង សុវណ្ណ ប្រធានគោលដៅលើផ្លូវល្បឿនលឿន បានអោយដឹងថា ចំពោះបញ្ហានេះ លោកបានទទួល និងបានសួរទៅខាងគោលដៅរួចហើយ គឺមានការយល់ច្រឡំគ្នា និងបានហៅភាគីម្ចាស់រថយន្ត ចូលទៅស្រាយបំភ្លឺឡើងវិញ។

មហាជនដាក់ជាសំណួរនិងលើកឡើងជាចម្ងល់ថា តើមន្ត្រីនគរបាលចរាចរណ៍ទាំង៥នាក់ ពេលដែលដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍បានរាយការណ៍ជូន លោក ហេង សុវណ្ណ ប្រធានគោលដៅលើផ្លូវល្បឿនលឿន ដែលជាមេរបស់ខ្លួនដែររឺទេ?...

ដោយឡែក លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា លោកបានដកកំលាំង ដែលប្រចាំនៅគោលដៅ ខាងលើ មកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួររួចហើយ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ៕

តែទោះជាយ៉ាងណាមហាជនកំពុងរង់ចាំមើលថាតើ វាសនាមន្ត្រីនគរបាលចរាចរណ៍ទាំង៥នាក់ និងត្រួវទទួលទោសទណ្ឌបែបណា បន្ទាប់ពីថ្នាក់លើរកឃើញកំហុស....

មហាជនសំណូមពរ ដល់ឯកឧត្តម ស ថេតអគ្គស្នងការនគរបាលជាតិ ដាក់ពិន័យឲ្យបានតឹងរឹងនិងមុឺងមា៉ត់បំផុត ដល់មន្ត្រីនគរបាលចរាចរណ៍ ខាងលើ ដែលអនុវត្តផ្ទុយពីច្បាប់ចរាចរណ៍...។

Previous Post Next Post