នជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ រាជធានីភ្នំពេញ
ខេត្តកំពង់ឆ្នាំង÷ នៅព្រឹក ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ ព្រមទាំង លោក សាន សុខា អនុប្រធានកណ្ដាលផែនជ័យឧត្តមអមដំណើរ លោក យន់ ចំរើន អភិបាករងស្រុក និង លោក ឃិន ម៉ាលី អនុប្រធាន ស ស យ ក ស្រុក តំណាងឲ្យ លោក ដូវ គឹមស៊ីន អភិបាលនៃគណៈអភិបាលស្រុក និងជា ប្រធាន ស ស យ ក ស្រុក ជល់គីរី ខេត្តកំពង់ឆ្នាំង។
ព្រមទាំងក្រុមការងារបាននាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា តាមុលលើ ស្ថិតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុក ជល់គីរី ខេត្តកំពង់ឆ្នាំង ។ក្នុងនោះដែរសិស្សានុសិស្សដែលបានចូលរួមទទួលអំណោយមានចំនួន ៣២១នាក់ ស្រី ១៥៩នាក់ និងលោកគ្រូអ្នកគ្រូផងដែរ។ ហើយនឹងឧបត្ថម្ភថវិកាជួយកសាងទូកងរចំនួន ៤០០០០០៛ និងថវិកាមួយចំនួនទៀតជួយកសាងរបងសាលារៀន។
#សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ
#ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ
#សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា
#កណ្ដាលផែនជ័យឧត្តម
#សួស្រីមុី #soursreymey