លោក ឈឿន ប៊ុនឆន នឹងត្រូវប្រកាសតែងតាំង ជាស្នងការខេត្តព្រៃវែង នៅថ្ងៃទី១៣ខែមីនា!
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក ឈឿន ប៊ុនឆន នឹងត្រូវប្រកាសតែងតាំង ជាស្នងការខេត្តព្រៃវែង នៅថ្ងៃទី១៣ខែមីនា!


 ភ្នំពេញ)៖ បើពុំមានការប្រែប្រួលទេនោះ ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន នឹងត្រូវប្រកាសតែងតាំង ស្នងការខេត្តព្រៃវែង ជាផ្លូវការ នៅព្រឹកទី១៣.០៣.២០២៣។

នេះបើយោងតាម ប្រភពច្បាស់ការណ៍ប្រាប់មក<<TIN>>។

សូមជម្រាបថាៈ នៅថ្ងៃទី២៨.០២.២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

បានចេញប្រកាស តែងតាំងលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អតីតប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការនគរបាលជាតិ ជាស្នងការខេត្តព្រៃវែង ជំនួយលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំង ជាអគ្គស្នងការរងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាកូនរបស់លោក ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្ន ជារដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថានហើយក៍ត្រូវជាប្អូនរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ផងដែរ។

លោក ឈឿន ប៊ុនឆន ពីមុនធ្លាប់កាន់មុខតំណែងជាអធិការនគរបាលស្រុកកោះធំ ខេត្តកណ្ដាល និងផ្លាស់មកជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង។

ក្រោយមកក៍ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ៕



Previous Post Next Post