ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន តំណាងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំបូកសរុបការងារត្រីមាស និងលើកទិសដៅកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន
ទីស្តីការក្រសួងព័ត៌មាន៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនៈ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាជំនួយការ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលកិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំត្រីមាស និងទិសដៅអនុវត្តការងារបន្តសម្រាប់កិច្ចការងារកសាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ក្នុងឆ្នាំ២០២៥ និងគ្រោងពីការរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមAdmin បន្ថែម ព្រមទាំងបានប្រគល់សៀវភៅ «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី »ជាអនុស្សាវរីយ៍ជូនក្រុមAdmin ផងដែរ។ កិច្ចប្រជុំនេះធ្វើឡើង នៅការិយាល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន៕
រូបថត: គាំ ចាន់ដារ៉ា
BY: HN
______________
#បណ្តាញយុវជនក្នុងវិស័យព័ត៌មាន៖ ចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រឆាំងព័ត៌មានក្លែងក្លាយ
✍️Telegram: https://t.me/MoInfoYouthni
✍️Facebook: https://www.facebook.com/share/1DQAZwEVW2/?mibextid=wwXIfr
✍️TikTok: https://www.tiktok.com/@moinfoyouthni2024?_t=ZS-8tbnBXvCBhX&_r=1