សមាគ​មសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយ​ជាគ្រឿងឧបភោគ បរិភោគចែក​ជូនប្រ​ជាពលរដ្ឋដែ​លមានជីវភាពខ្វះខា​តចំនួន ២៦គ្រួសារ នៅសង្កាត់អូរឫស្សីក្នុង ក្រុងប៉ោយប៉ែត
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សមាគ​មសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយ​ជាគ្រឿងឧបភោគ បរិភោគចែក​ជូនប្រ​ជាពលរដ្ឋដែ​លមានជីវភាពខ្វះខា​តចំនួន ២៦គ្រួសារ នៅសង្កាត់អូរឫស្សីក្នុង ក្រុងប៉ោយប៉ែត

សមាគ​មសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយ​ជាគ្រឿងឧបភោគ បរិភោគចែក​ជូនប្រ​ជាពលរដ្ឋដែ​លមានជីវភាពខ្វះខា​តចំនួន ២៦គ្រួសារ នៅសង្កាត់អូរឫស្សីក្នុង ក្រុងប៉ោយប៉ែត


ខេត្តបន្ទាយមានជ័យ៖លោក ហង្ស រ៉ាត់ ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៦គ្រួសារ នៅសង្កាត់អូឬស្សី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។អំណោយដែលត្រូវចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ក,មីកញ្ចប់ និងកំប៉ុង,ទឹកក្រូច,ទឹកផ្លែឈើ,ទឹកត្រី,ប្រេងឆា,ស្កស,អំបិល,ថ្នាំដុះធ្មេញ,ច្រាសដុះធ្មេញ សាប៊ូនិងថវិកាមួយចំនួនរផងដែរ។


នាឱកាសនោះដែរលោក ហង្ស រ៉ាត់ ប្រធានសមាគមសាខាខេត្ត បានមានប្រសាសន៍ពាំនាំនៅការនូវការផ្ដាំផ្ញើសាកសួរទុកពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ហៅកាត់ថា (សស.យស) និងលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម ដែលជានិច្ចជាកាលឯកឧត្តមបណ្ឌិត ប្រធាន សមាគម និងលោកបណ្ឌិត ឌីម សុខុន តែងតែយកចិត្តទុកដាក់គិតគូពីសុខទុករបស់ប្រជាពលរដ្ឋ ទោះបីជាអំណោយទាំងនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែជាចំណែកមួយកាត់បន្ថយការខ្វះខាតមួយគ្រា ហើយក៏ជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។



ក្រោយពីបញ្ចប់ការចែកអំណោយលោក ហាក់ សំអាត ដែលជាសមាជិកនៃសមាគម និងភរិយា បានរៀបចំនំបញ្ចុក សម្លការី ជូនដល់ប្រជាពលរដ្ឋក៏ដូចជាក្រុមការងារទទួលទានរួមគ្នាទាំងទឹកមុខសប្បាយរីករាយនិងស្និទ្ធស្នាលផងដែរ 

Previous Post Next Post