ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារយុវជន។
កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងាររបស់ស.ស.យ.ក. រាជធានីភ្នំពេញ និងពិនិត្យការអនុវត្តគោលនយោបាយរបស់កម្មវិធីនៃគំនិតផ្ដួចផ្ដើមពន្លកសង្គម ដើម្បីជំរុញការអនុវត្តធ្វេីយ៉ាងណាឱ្យឆ្លើយតបនឹងការវិវឌ្ឍន៍នៃសេដ្ឋកិច្ច សង្គម និងនយោបាយកម្ពុជា ជាពិសេស ចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។