លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចេញសារសុំទោស ចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចេញសារសុំទោស ចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ

 លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន  បានចេញសារសុំទោស ចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ


ខេត្តព្រៃវែង ៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានចេញសារសុំទោសចំពោះកំហុសឆ្គងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅកោង ស្រុកបាភ្នំ ដែលបានបោះលិខិតអញ្ជើញអ្នកចូលរួមនៅក្នុងពិធី «ឡើងរបង ខ្លោងទ្វារ និងផ្ទះបាយ» ហើយអ្វីដែលខុសជាងនេះទៅទៀតនោះ គឺការប្រើ LOGO របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅលើលិខិតអញ្ជើញទៀតផង! 



លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានថ្លែងថា «ក្នុងនាមខ្ញុំបាទជាស្នងការ ខ្ញុំសូមទទួលយកកំហុសឆ្គងនេះ ដែលអប់រំមន្ត្រីក្រោមឱវាទមិនទាន់បានគ្រប់ជ្រុងជ្រោយ។ ខ្ញុំបាទនឹងខិតខំអប់រំណែនាំមិនឱ្យមានរឿងបែបនេះ កើតឡើងសារជាថ្មីឡើយ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខន្តីអភ័យទោស ជាពិសេសសូមថ្នាក់ដឹកនាំនគរបាលជាតិគ្រប់ជាន់ថ្នាក់មេត្តាអភ័យទោស»។


 បើតាមលោកឧត្តមសេនីយ៍ស្នងការ, ពីដើមឡើយប៉ុស្តិ៍នគរបាលរដ្ឋបាលមួយនេះ មិនទាន់មានរបង និងខ្លោងទ្វារត្រឹមត្រូវឡើយ ម្យ៉ាងមិនទាន់មានទីតាំងសម្រាប់អាហារជុំមន្ត្រីប្រចាំការ ប៉ុន្តែក្រោយជំរុញលើកទឹកចិត្ត មេប៉ុស្តិ៍ខិតខំកសាងរបងថ្មីប្រមាណ៥០ម៉ែត្រ ខ្លោងទ្វារថ្មី និងទីតាំងអាហារដ្ឋាន។ កំហុសនេះជាមេរៀនមួយដែលមន្ត្រីគ្រប់ជាន់ថ្នាក់នឹងសិក្សារៀនសូត្រ ពង្រឹងចំណេះដឹងបន្ថែម។

យ៉ាងណាក៏ដោយ បើតាមមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ បានឲ្យដឹងថា នាយនគរបាលប៉ុស្តិ៍រូបនេះបានស្នាដៃច្រើននៅក្នុងមូលដ្ឋានរបស់ខ្លួន រួមទាំងការកសាងអង្គភាពនៅពេលនេះ ពោលគ្រាន់តែប្រើពាក្យមិនសូវសមរម្យ លើលិខិតអញ្ជើញ និងការប្រើ LOGO របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់នៅលើលិខិតអញ្ជើញ! តាមយោបល់ខ្ញុំ, ការបោះលិខិតអញ្ជើញ បើប្រើពាក្យថា «សូមអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងប៉ុស្តិ៍រដ្ឋបាល» អាចសមជាង! ។លោកមាស រិទ្ធី អ្នកអានទូរទស្សន៍បានបង្ហោះសារថា  « សូមលោកស្នងការខេត្តព្រៃវែងកុំបន្ទោសលោកមេប៉ុស្តិអី គាត់មានបំណងល្អទេគ្រាន់តែគាត់មិនចេះប្រើពាក្យឲ្យសម.. លោកមេប៉ុស្តិកុំលុបចោលថ្ងៃកម្មវិធី ហើយលោកស្នងការអញ្ជើញទៅចូលរួមផងកាន់តែល្អ.. ខ្ញុំចង់ទៅចូលរួមដែរ..» ៕


Previous Post Next Post