នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

 នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅ សាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ព្រមទាំងភ្ញៀវកិត្តិយស សរុបចំនួន ៧៦០រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងសមាជិក សមាជិកា ដែលមានវត្តមាននៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.នាព្រឹកនេះ។ ឯកឧត្តម បានថ្លែងរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ដែលបានប្រពឹត្តទៅរយៈពេល ០១ ថ្ងៃកន្លះមកនេះ ដោយអង្គប្រជុំសម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទកៈ ។




ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍រំលឹកពីគំរូវីរភាពរបស់ប្រធានទី ១ របស់ ស.ស.យ.ក. គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី បញ្ញា ពូនជ្រុំចលនាយុវជន រួមគ្នាដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព ជូនប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានបានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់ មហាបវរធិបតី  នាយករដ្ឋមន្រ្តីនៃព្រះរាជាកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ ក្រោមបរិយាកាសនៃម្លប់សន្តិភាព ស្ថេរភាពផងដែរ។ 



ក្នុងនាមជាប្រធាន ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានប្ដេជ្ញា នឹងបន្តគាំទ្រនូវគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាល បន្តជំរុញ និងគាំទ្រសមាជិក សមាជិកាគ្រប់រូបឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកាន់នូវសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត និងបេ្តជ្ញាក្នុងការការពារសមិទ្ធផលនានា ដែលបានមកពីការពលីរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្តកសាងសមិទ្ធផលថ្មីៗ ដើម្បីចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គមជាតិកម្ពុជា។




Previous Post Next Post