ជនចាស់ជរាគ្មានទីពឹង និងពិការភាព នៅស្រុកកែវសីមា ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ជនចាស់ជរាគ្មានទីពឹង និងពិការភាព នៅស្រុកកែវសីមា ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

 


ខេត្តមណ្ឌលគិរី ៖ ដេីម្បីចូលរួមលេីកស្ទួយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនូវការខ្វះខាត ជាពិសេសជនចាស់ជរាគ្មានទីពឹង និងពិការភាព លោក អាន សុខឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  ជូនដល់ជនចាស់ជរាគ្មានទីពឹង មានជំងឺប្រចាំកាយច្រើនឆ្នាំ ជនពិការ  និងមានជីវភាពខ្វះខាតខ្លាំង ចំនួន ២គ្រួសារ (ក្នុងនោះមាន១គ្រួសារ ដែលមានសមាជិក២នាក់ជាជនពិការ) ស្ថិតនៅភូមិពូហ៊ូង និងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។


លោក អាន សុខឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ 


ជាក់ស្តែងនាពេលនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនចាស់ជរាគ្មានទីពឹង ជនពិការភាព និងមានជីវភាពខ្វះខាតខ្លាំងចំនួន២គ្រួសារ ក្នុងនោះរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ជែលលាងដៃ១ដប និងថវិកាសម្រាប់ជនពិការចំនួន ៧០,០០០រៀល។ ដោយឡែកជនចាស់ជរាគ្មានទីពឹង និងមានជំងឺប្រចាំកាយ ទទួលបានថវិកា ១៥០,០០០រៀល។



ទន្ទឹមនេះដែរ លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថាន និងលោក ញឹម វណ្ណ: ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក បានចូលរួមឧបត្ថម្ភនូវរទេះពិការចំនួន ២គ្រឿង តាមរយៈកាកបាទក្រហមកម្ពុជាផងដែរ។

Previous Post Next Post