ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារគោលនយោបាយ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បាននាំយកកញ្ចប់មាតុភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត Manet Hun និងលោកជំទាវ ពេជ ចន្ទមុន្នី Chanmony Pich ជូនលោកពលបាលទោ ប៉ែត ពន់ដារ៉ា យោធិន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលភរិយាទើបសម្រាលបុត្ររួច ស្ថិតភូមិយាផ្អើ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។
កញ្ចប់មាតុភាពរួមមាន៖
១.ថវិកា ៨០មុឺនរៀល
២.អង្ករ០៣ បេ
៣.កន្សែងពោះគោ ចំនួន០១
៤.ប្រេងកូឡា ចំនួន០៣ប្រអប់
៥.ឆ្នាំងដាំទឹកអគ្គីសនី ចំនួន០១
៦.អង្រឹង ចំនួន០១
៧.មុងទារក ចំនួន០១
៨.ខោទឹកនោម ចំនួន០១ដុំធំ
៩.ខោអាវទារក ចំនួន០២កំប្លេរ
១០.ពូកទារក ចំនួន០១
១១.ខ្នើយ ចំនួន០១
១២.ពួកម្តាយ ចំនួន០១
ជំនួសមុខជូនលោក ពលបាលទោ ប៉ែត ពន់ដារ៉ា និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអង្គភាព ដែលតែងតែយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់យោធិន និងក្រុមគ្រួសារគ្រប់ពេលវេលាទោះបីជា ឯកឧត្តម និងលោកជំទាវ កំពុងមានភារកិច្ចមមាញឹកបម្រើជាតិ និងប្រជាជនយ៉ាងណាក៏លោកបានចាត់តាំងក្រុមការងារ នាំយកកញ្ចប់មាតុភាព មានទាំងថវិការ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើននៅពេលនេះ។
សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ប្រគល់ជូន និងសូមជួបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕