ខេត្តកំពត, ដែលគេដឹងថាឈ្មោះលោក ឆន កំពុងតែដំណើរការយ៉ាងរលូន ដោយអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំរហូតដល់ថ្នាក់ស្រុក មិនហ៊ានមករំខាន (ពោល)គឺមិនទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃនោះឡើយ។សំលេងស្រែកអឺងកងរបស់ក្រុមអ្នកញៀនល្បែងជល់មាន់ ខាងលើបានផ្តុំគ្នាពពាក់ពពូនលេងភ្នាល់ល្បែងជល់មាន់ ដោយមិនខ្លាចញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩(អូមីក្រុង)ដែលក្រសួង សុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសត្រូវនាំគ្នាអនុវត្ត៣ ការពារ៣កុំ និង២ចូលរួម ដើម្បីលុបបំបាត់ជំងឺកូវីដ១៩(អូមីក្រុង)ដែលកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
មហាជននៅក្នុងភូមិអូរតូច ឃុំអណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពតបានសំណូមពរដល់សមត្ថកិច្ចជំនាញ មេត្តាជួយទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងជល់មាន់ខាងលើ អោយខានតែបានចេញពីមូលដ្ឋានរបស់ពួកគាត់ ពីព្រោះកូនឬប្តីរបស់ពួកគាត់បាននាំគ្នាឆ្កួតឬឈ្លក់វង្វេងនិងល្បែងជល់មាន់ខាងលើនេះ ភ្លេចការសិក្សានិងភ្លេចការងាររកស៊ីដើម្បីចិញ្ចឹមប្រពន្ធកូនទៀតផង។
ពលរដ្ឋខាងលើបានលើកឡើងទៀតថា ពេលប្តីរបស់ពួកគាត់ចាញ់ល្បែងជល់មាន់ម្តងៗតែងតែប្រើអំពើហិង្សាមកលើប្រពន្ធនិងកូន។អ្វីដែលមហាជនលោកព្រួយបារម្ភនោះ គឺពួកគាត់ខ្លាចមានការលួចឆក់ប្លន់នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយសារតែទង្វើក្រុមអ្នកញៀនល្បែងខាងលើនេះ។
មហាជនខាងលើមានការសង្ស័យចំពោះអាជ្ញានិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ទំនងត្រូវថ្នាំសណ្តំពីលោក ឆន ជាម្ចាស់បនល្បែងជល់មាន់ខាងលើនេះអស់ហើយមើលទៅ ទើបបានជាបណ្តែតបណ្តោយ អោយមានលែងស៊ីសងជល់មាន់ បើកដំណើរការបានយ៉ាងរលូន ដោយមិនអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព ពិសេសមិននាំគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩(អូមីក្រុង)។
សូមបញ្ជាក់ផងដែរថា នៅក្នុងទឹកដី ខេត្តកំពត ក្រុមអ្នកញៀនល្បែងជល់មាន់តែងតែនាំគ្នាផ្តុំគ្នាលេងជល់មាន់ ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ហើយមិនដែលឃើញសមត្ថកិច្ចទប់ស្កាត់និងបង្ក្រាបក្រុមញៀនល្បែងទាំងនោះ យកមកផ្តន្ទាទោសតាមបទបញ្ជាររបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃម្តងណាសោះឡើយ។
ពលរដ្ឋ សំណូមពរដល់លោកអភិបាលខេត្តកំពត ម៉ៅ ធនិន និងលោកស្នងការ ម៉ៅ ចន្ទមធុរិទ្ធ មេត្តាជួយ ចាប់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនឹងបង្ក្រាបងទីតាំងល្បែងស៊ីសងខាងលើនេះផងទាន ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពនឹងឲ្យស្របតាមគោនយោនបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃ ។