ពិតដែរឬទេ សហគ្រាសផលិតបារីក្លែងក្លាយឈ្មោះ"SORIYA" មួយកន្លែង មានទីតាំងស្ថិតនៅស្រុកមុខកំពូល បានអះអាងថាមានច្បាប់អនុញ្ញាត....
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិតដែរឬទេ សហគ្រាសផលិតបារីក្លែងក្លាយឈ្មោះ"SORIYA" មួយកន្លែង មានទីតាំងស្ថិតនៅស្រុកមុខកំពូល បានអះអាងថាមានច្បាប់អនុញ្ញាត....


 ខេត្តកណ្ដាល÷ យោងតាមប្រភពប្រជាពលរដ្ឋ បានផ្ដល់ព័ត៌មានមកឱ្យអង្គភាពយើងដឹងថា មានទីតាំងសហគ្រាសផលិតបារីមួយកន្លែង ស្ថិតនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កំពុងមមាញឹកក្នុងការផលិតបារីក្លែងក្លាយ សង្ស័យគ្មានច្បាប់អនុញ្ញាត  ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ បើកដំណើរការយ៉ាងរលូន គ្មានលើកស្លាកយីហោ គ្រាន់តែមានឈ្មោះ ជាភាសាអង់គ្លេស"SORIYA" ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធហាក់បីដូចជាមិនមានការត្រួតពិនិត្យ និងគ្មានចំណាត់ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា នាំប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះ និងបណ្ដាលឱ្យបាត់បង់ចំណូលពន្ធចូលរដ្ឋ ដោយការលួចបង្កើតទីតាំងផលិតបារីម៉ាកផ្សេងៗ បណ្តាលឱ្យខូចគុណភាព និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋត្រឹមត្រូវ។



ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា៖ ទីតាំងផលិតបារីខាងលើនេះ បើយើងសង្កេតមើលពីខាងក្រៅ គឺគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ចំពោះទីតាំងមួយកន្លែងនេះ គឺស្មានតែជារោងចក្រឧស្សាហកម្មធម្មតាប៉ុណ្ណោះ គឺស្ថានភាពស្ងប់ស្ងាត់តែម្ដង ហាក់អំណោយផលដល់ឈ្មួញសម្រាប់លាក់បាំងនូវការជួញដូរអំពើខុសច្បាប់ផ្សេងៗ។ ពលរដ្ឋបន្ថែមថា៖ ប្រហែលជាបែបនេះហើយ ទើបមន្ត្រីមូលដ្ឋានមិនបានចាប់អារម្មណ៍ ឬមន្ត្រីមួយចំនួនតូចដែលមិនល្អ អាចនឹងពាក់ព័ន្ធផលប្រយោជន៍នឹងទីតាំងខាងលើនេះ គឺដឹងហើយមិនរាយការណ៍ ទើបមន្ត្រីថ្នាក់លើមិនដឹង គ្មានចំណាត់ការបង្ក្រាប ឬទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយកន្លងមករាជរដ្ឋាភិបាល បានធ្វើការទប់ស្កាត់ការផលិត និងកែច្នៃខុសច្បាប់ យ៉ាងមានប្រសិទ្ធិភាព ដោយមានការសាទរពីប្រជាពលរដ្ឋចំពោះសមិទ្ធិផល និងស្នាដៃ។



ហេតុដូច្នេះប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ នឹងរង់ចាំមើលចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ជាពិសេសនោះ គឺលោកអភិបាលខេត្ត គង់សោភ័ណ្ឌ នឹងលោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យ និងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងសហគ្រាសផលិតបារីខុសច្បាប់  ដុះស្លែដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់ ជាពិសេសប៉ះពាល់ដល់ម៉ាកយីហោបារីផ្សេងៗដែលបានបង់ពន្ធចូលរដ្ឋផងដែរ៕




Previous Post Next Post