ពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តប្រាសាទស្រះឈ្នួរ
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តប្រាសាទស្រះឈ្នួរ

 ពិធីសម្ពោធកុដិ និងសមិទ្ធផលនានា ក្នុងវត្តប្រាសាទស្រះឈ្នួរ ស្រុកព្រះនេត្រព្រះ  ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្លាប់សាធារណៈក្រសួងមហាផ្ទៃ និងលោកជំទាវ គឹម សុីវឡា 



បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ទោឡោ ម៉េង ហួត អនុប្រធាននាយកដ្ឋានចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនិងលោកជំទាវ គឹម សុីវឡា អញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូ សម្ភោធឆ្លងកុដិថ្មី និងផ្លូវបេតុងជាច្រើនខ្សែ ក្នុងវត្តប្រាសាទស្រះឈ្នួរ ស្ថិតនៅ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ 

មានការនិមន្តនិងអញ្ជើញចូលរួម ពីសំណាក់ ព្រះគ្រូ សុទត្តមុន្នី អ៊ូច សារិទ្ធ ព្រះរាជាគណៈថ្នាក់កិត្តិយសនិង ជាព្រះអនុគណ ស្រុកព្រះនេត្រព្រះ ។


ព្រះគ្រូរតនឧត្តម សួង វីរៈ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តអង្គារបុស្ស ។

ព្រះគ្រូ សមណាភិរ័ត ប៉ោ សុឃឿន ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធម៌អនុគណក្រុងប៉ោយប៉ែត។

ព្រះគ្រូកេតុសីលោ អុិត រដ្ឋា ព្រះគ្រូចៅអធិការវត្តប្រាសាទស្រះឈ្នួរ។ព្  រះគ្រូអប្បគព្ភោ មាក់ ចន្ធូ ជាព្រះគ្រូចៅអធិការវត្តព្រីងកោង។


ព្រះគ្រូអគ្គបណ្ឌិតោ ឈឿង សិរី ជាព្រះគ្រូចៅអធិការបុទុមភ្នំលៀប។

លោកឃូ ពៅ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ។

លោកខុង ប៊ុន មេឃុំឈ្នួរមានជ័យ



លោកខៀវ ឃា និងអ្នកស្រី សែ គឹមរ៉ុង ម្ចាស់រោងចក្រកិនស្រូវគោកតាសៀវ។


កុដិថ្មីមានទទឹង ១០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ កម្ពស់២ជាន់ រួមនិង ផ្លូវបេតុង ជាច្រើនខ្សែ សម្ភោធសរុប ដែលបានចំណាយថវិកាអស់ប្រមាណជាង៣៥មុឺនដុល្លាអាមេរិក ក្នុងនោះថវិកា ឯកឧត្តមឧត្តមសេនីយ៍ទោ និងលោកជំទាវ បូកបញ្ចូល និងថវិកាគណៈកម្មការអាចារ្យ ពុទ្ធបរិស័ទ ចំណុះជើងវត្ត ព្រមទាំងសប្បុរសជន ទាំងទីជិត ទីឆ្ងាយទាំងអស់ រួមគ្នា បង្កើតបានជាកម្លាំងមហាសាមគ្គី  ក្រោមការផ្ដួចផ្ដើមកសាងពីព្រះគ្រូ ចៅ អធិការវត្តប្រាសាទស្រះឈ្នួរ ព្រះនាម អុិត រដ្ឋា ទើបសមិទ្ធផលនានា សម្រេចបានជាផ្កែផ្កាដ៍ត្រចេះត្រចង់នាពេលនេះ។


ក្នុងឪកាសនោះឯកឧត្តមឧត្តមសេនីយ៍ទោបានលើកឡើងថា ទីវត្តអារាមមិនគ្រាន់តែជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុងគ្រប់វិស័យផងដែរ។






ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព 

ដែល សម្តេចតេជោ លះបង់សាច់ស្រស់ ឈាមស្រស់ប្តូដើម្បីសេក្តីសុខយើងទាំងអស់គ្នា នោះជាកត្តាសំខាន់ និងចាំបាច់មិនអាចកាត់ថ្លៃបាន......


និងចូលរួមថែរក្សាសមិទ្ធផល ដែលយើងបានសម្ពោធក្នុងថ្ងៃនេះឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីទុកជាទីសក្ការៈ និងជាទីកន្លែងគោរពប្រតិបត្តិផ្នែកព្រះពុទ្ធសាសនា។


ឯកឧត្តមឧត្តមសេនីយ៍ទោ បានសម្តែងនូវការអបអរសាទរ ចំពោះចំណងដៃថ្មីដ៍ត្រចេះត្រចង់ មិនអាចកាត់ថ្លៃបាន ដែលកើតឡើងដោយកម្លាំងមហាសាមគ្គី យ៉ាងផុលផុសបំផុត ដើម្បីជួយទ្រទ្រង់ក្នុងវិស័យសង្គមកិច្ច លើផ្នែកធម្មការ និងកិច្ចការសាសនា នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាទីសក្ការៈសម្រាប់ឱ្យពុទ្ធបរិស័ទ ជិត ឆ្ងាយ គោរពបូជា តាមប្រពៃណី ទំនាមទំលាប់ ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ។


ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ និងលោកជំទាវព្រមទាំងម្ដាយបង្កើត ម្ដាយក្មេក បានពាំនាំយកថវិការ និងសម្ភារៈមួយចំនួន ចូលរួមក្នុងពិធីសម្ភោធឆ្លង មានដូចជា

 ស៊ីម៉ង់ចំនួន ៤៥តោន។ សៀវវភៅសរសេរប្រគេនព្រះសង្ឃ ៩០០ក្បាល និងថវិកា១,០០០ដុល្លាអាមេរិក ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងអំណរអរគុណចំពោះលោកជំទាវ ឧកញ៉ា សប្បុរសជន ពុទ្ធបរិស័ទជិត ឆ្ងាយ ដែលបានជួយ ឧបត្ថម្ភគាំទ្រក្នុងកម្មវិធីនេះ ពិសេសឧបត្ថម្ភការកសាងសមិទ្ធផលនានា នៅក្នុងវត្តប្រាសាទស្រះឈ្នួរនេះ។ក្នុងនោះឯកឧត្តមក៏បាននាំយកថវិកានិងសម្ភារៈមួយចំនួនបន្ថែម 

ដូចជា÷លោកគ្រូអ្នកគ្រូអញ្ជើញចូលរួមចំនួន១៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៤ម៉ឺនរៀល។ព្រះសង្ឃ១៤០អង្គ ក្នុងមួយអង្គ ថវិកាចំនួន២ម៉ឺនរៀល។

អាចារ្យនិងគណៈកម្មការចំនួន៦៥នាក់ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។

កម្លាំងបញ្ជាការពារនិងកម្លាំងប៉ុស្តិ៍ ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀល។


សិស្សានុសិស្សមានចំនួន ៣២០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ៥ក្បាល ប៊ិច ២ដើម និងថវិកា ប្រាំពាន់ រៀល។


លោកយាយលោកតាចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា១ម៉ឺនរៀលផងដ

Previous Post Next Post