ឯកឧត្តម សុខ ចាន់ភក្តី តំណាង ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទការសារធារណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របរី ៖
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សុខ ចាន់ភក្តី តំណាង ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទការសារធារណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របរី ៖

 ឯកឧត្តម សុខ ចាន់ភក្តី តំណាង ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទការសារធារណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របរី ៖

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ  និងឯកឧត្តម ទុយ ប៊ុនសេរីរត្នមុនី អភិបាលរងខេត្តក្រចេះ ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកចិត្របុរិ តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវេទិកាសាធារណៈប្រចាំខែមីនាឆ្នាំ២០២៥ ក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា។ ដែលកម្មវិធីនេះបានប្រព្រឹត្តទីនៅក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី និងការអញ្ជើញចូលរួមពីរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក រដ្ឋបាលស្រុក មន្ត្រីក្រោមឱវាទស្រុក កងកម្លាំងទាំង៣ប្រភេទជុំវញខេត្ត និងស្រុក ព្រមទាំងប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ៣០០នាក់។

ចប់កម្មវិធី ឯកឧត្តម សុខ ចាន់ភក្តី និងថ្នាក់ដឹកនាំជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងស្រុកបានបន្តដឹកនាំកិច្ចប្រជុំចង្អៀតលើផែនការចុះបន្តអនុវត្តវេទិការចំនួន២ឃុំចុងក្រោយ នៃផែនការចុះទាំង១០ឃុំអោយបានជាជំហានទី១ លើបញ្ហាប្រឈមធំៗ ដើម្បីជាមូលដ្ឋាននៃវេទិការនាពេលខាងមុខ ហើយក្រុមការងារបានបន្តចុះពិនិត្យមើលស្ពានយោល ដែលក្នុងវេទិកាបានស្នើចុះពិនិត្យមើលលទ្ធភាពគម្រោងស្នើសុំជួសជុលពង្រីក ឬកសាងស្ពានជាយុទ្ធសាស្ត្រថ្មីជំនួស ដែលស្ថិតនៅឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។






Previous Post Next Post