ខេត្តព្រះសីហនុ- បុរសអ្នកនេសាទជនជាតិខ្មែរ២នាក់ដែលលិចទូកកណ្តាលសមុទ្រ
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខេត្តព្រះសីហនុ- បុរសអ្នកនេសាទជនជាតិខ្មែរ២នាក់ដែលលិចទូកកណ្តាលសមុទ្រ

 


ខេត្តព្រះសីហនុ- បុរសអ្នកនេសាទជនជាតិខ្មែរ២នាក់ដែលលិចទូកកណ្តាលសមុទ្រ ម្តុំខាងជើងកោះថាស វេលាម៉ោងជាង៨យប់ ថ្ងៃទី១៨ 

ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់មកត្រូវបានក្រុមការងារអូបរ័ល្បឿនលឿន អ្នកឧកញ៉ា ទៀ វិចិត្រ ចេញទៅស្វែងរកនិងបានជួយសង្គ្រោះស្រង់រួចផុតពីគ្រោះថ្នាក់។ 

  តាមការបញ្ជាក់ពីជនរងគ្រោះឲ្យដឹងថា ទូកបានលិចពេលមានភ្លៀង ខ្យល់និងរលកខ្លាំង និងថាក្រោយទូកលិច ជនរងគ្រោះទាំង២នាក់តោងប៊ីដុងហែលបណ្តែតទឹកសមុទ្រប្រហែលជិតមួយម៉ោង ហើយជាសំណាងល្អ បុណ្យល្អ ក៍បានក្រុមការងារសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ចេញមកជួយសង្គ្រោះ ក្នុងពេលដែលនៅលើសមុទ្រកំពុងមានភ្លៀងផង ខ្យល់និងរលកធំៗផង។

អ្នកនេសាទទាំង២ មានឈ្មោះ:

១-ឈ្មោះ​ ឃឹម​ ហូវ​ ភេទប្រុស​ អាយុ​៤៥​ឆ្នាំ​ ជាម្ចាស់ទូក​ ។ 

២-ឈ្មោះ​ ផេន​ វុទ្ធី​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មុខរបរកូនដៃទូក​ ។  អ្នកទាំង​ ២​ ស្នាក់នៅទំនប់រលក ស្ថិតនៅភូមិ​៣​ សង្កាត់​៣​ ក្រុង​-ខេត្តព្រះសីហនុ​៕











Previous Post Next Post