ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្នាននគរបាល ខេត្តកំពង់ស្ពឺ
កំពងស្ពឺ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថ្មីនៅសាលាខេត្តកំពង់ស្ពឺសាលប្រជុំលោក វ៉ី សំណាង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការសរុបប្រមាណជាង៣០០នាក់កាលពីព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤នេះ។
នាឱកាសនោះដែរក៏មានការអញ្ជើញចូលរួមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិ សន្តិបណ្ឌិត សរ សុខា ឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ សរ ថេត អគ្គស្នងការដ្ឋាននគរបាលជាតិញ្ជើញជាអធិបតេនិងប្រកាសផ្ទេរភារកិច្ចព្រមទាំងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្នាននគរបាលខេត្តកំពង់ស្ពឺថ្មី។
ក្នុងឱកាសប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដោយឲ្យលោក ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការថ្មីជំនួសលោក ឧត្តមសេនីយ៍ទោ សម សាមួន ដោយសារលោកសមសាមួនគ្រប់អាយុត្រូវចូលនិវត្តន៍។
នាឱកាសតែងតាំងលោកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺនេះដែរឯកឧត្តម នាយឧត្តមសេនីយ៍ សរ ថេត អគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ផ្តាំផ្ញើ នឹងឲ្យលោក ឃឹម សុកខែ ត្រូវអុនវត្តន៍ឲ្យបានមឹងម៉ាត គ្រប់កាល:តិស:ដែលបងប្អូនប្រជាពលរដ្ឋត្រូវការគ្រប់ពេលវេលា។
ព្រមទាំងឲ្យលោកស្នងការថ្មីត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋាននិងអយការអមសាលាដំបូងក្នុងកាបង្ក្រាប់បទល្មើសផ្សេងៗដែលកើតមានឡើងដោយយកថាហេតុ ជាពិសេសត្រូវស្មោះត្រង់ប្រកាន់ភ្ជាប់ នូវលិខិត្តបទដ្ឋានកតិយុទ្ធ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប៉សាធារណ:ជូនប្រជាពលរដ្ឋ។
លោក សរ ថេត បានបញ្ជាក់ថារាល់មន្ត្រីនគរបាលប៉ុស្តិ៍ទូទាំងប្រទេសមិនអាចផ្លាស់ផ្តូមកស្នងការដ្ឋាននគរបាលខេត្តឡើយ លោកមានប្រសាសន៍បែបនេះគ្រាដែលមន្ត្រីនគរបាលប៉ុស្តិ៍មួយជំនួនត្រូវបានផ្លាសផ្តូរួចរាល់៕