កាន់តែវីវរធំហើយ! បែកធ្លាយ លោកវីរៈសេនីយ៍ឯក ឃួ សុផាន់ ដែលបាន រត់ការជួញដូរឈ្មោះមន្ត្រីខ្មោចនៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កាន់តែវីវរធំហើយ! បែកធ្លាយ លោកវីរៈសេនីយ៍ឯក ឃួ សុផាន់ ដែលបាន រត់ការជួញដូរឈ្មោះមន្ត្រីខ្មោចនៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង

 កាន់តែវីវរធំហើយ! បែកធ្លាយ លោកវីរៈសេនីយ៍ឯក ឃួ សុផាន់ ដែលបាន រត់ការជួញដូរឈ្មោះមន្ត្រីខ្មោចនៅតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងពាក់ព័ន្ធករណីអំពេីពុករលួយត្រូវគ្រួសារយោធាមរណ:កេីតទុកមិនសុខចិត្តបានដាក់ពាក្យបណ្តឹងទៅតុលាការនិងអង្គភាពប្រឆាំងអំពេីពុករលួយដេីម្បីឲ្យជួយរកយុត្តិធម៍ចែកក្រុមគ្រួសារពួកគាត់ដោយសេក្តីអនុគ្រោះផង...? (វគ្គ១)

ផ្សាយចេញពីរាជធានីភ្នំពេញ.០៩/ ០៣ /២០២៤

ខេត្តកំពង់ឆ្នាំង៖ ក្រុមគ្រួសារសព្វលោកអនុសេនីយ៍ទោលឹម សុ៊នហាង នូវតែទទូចទាមទាឲ្យច្បាប់ដាក់ទោសទណ្ឌលោកវីរៈសេនីយ៍ឯក ឃួ សុផាន់ នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលកំពុងរត់ការខ្លែងបន្លំឯកសារ ជួញដូរលក់ឈ្មោះនាយទាហានដែលទទួលមរណ:ភាពកន្លងទៅនេះ ហេីយប្ដូរឈ្មោះថ្មីចូលក្របខ័ណ្ឌកងយុទ្ធពលខេមរភូមិន្ទយកលុយក្នុងតម្លៃ 17.000 ដុល្លារ តម្រូវយកលុយមុនចំនួន10000ដុល្លារ ពេលរត់ការបានសម្រេចទើបយកទាំងអស់ នេះបេីយោងតាមពាក្យបណ្តឹងចុះថ្ងៃទី០១ខែកុម្ភ: ឆ្នាំ២០២៤ របស់លោកស្រី កង សួគ៍ត្រូវជាភរិយានាយទាហ៊ានមរណ:ភាពឈ្មោះលោកអនុសេនីយ៍ទោ លឹម ស៊ុនហាង។

សាវតានៃដំណេីររឿង លោកអនុសេនីយ៍ទោ លឹម ស៊ុនហាង បានចូលក្នុងអាជីពកងទ័ព តាំងពីទសវត្សរ៍ 80 មកដល់សព្វថ្ងៃនេះហើយមានការតស៊ូយ៉ាងលំបាកប្ដូរផ្ដាច់ក្នុងសង្គ្រាមប្រឆាំងរបបប្រល័យពូជសាសន៍មិនដែលអសកម្មការងាររហូតទទួលមរណភាពក្នុងខែ សីហា ឆ្នាំ 2022 កន្លងមកថ្មីៗនេះ ហេីយក្នុងនោះផងដែរត្រូវបានថ្នាក់ដឹកនាំមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹកនិងនាយទាហានជាច្រើនចូលរួមគោរពវិញ្ញាណក្ខន្ធសព្វលោកអនុសេនីយ័ទោ លឹម ស៊ុនហាង យ៉ាងគគ្រឹកគគ្រេងផងដែរ។

តែឥឡូវនេះត្រូវបានបែកធ្លាយនូវអំពើអយុត្តិធម៌មួយដែលផ្តេីមចេញពីលោកនាយសេនាធិការតំបន់សឹករង ក្លែងបន្លំឯកសារពិតរបស់នាយទាហានមរណ:ភាពដែលធ្លាប់មានស្នាដៃតស៊ូ យកមកដោះដូរជាថ្នូរយកប្រាក់បម្រើប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ ករណីនេះគឺធ្វើឲ្យបាត់បង់តម្លៃជីវិតតស៊ូរបស់នាយទាហានពលទាហានហើយក៏ប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និង គោលនយោបាយរបស់ក្រសួងការពារជាតិដែលកំពុងផ្ដល់កិត្តិយសចំពោះនាយទាហានដែលមានវ័យចាស់ត្រៀមចូលនិវត្តហើយក៏ធ្វើឲ្យបាត់បង់ជំនឿរលើការដឹកនាំរបស់គណបក្សប្រជាជកម្ពុជាដ៍ធ្ងន់ថ្នូរទៀតផង។



នាយទាហាន ពលទាហានក៏ដូចជាក្រុមគ្រួសារជនរងគ្រោះបានធ្វើការសូមសំណូមពរដល់ថ្នាក់ដឹកនាំនាយឧត្តមសេនីយ៍អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទនិងឯកឧត្តមអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក មេត្តាវិនិច្ឆ័យពិនិត្យនិងធ្វើការដាក់ទោសទាន់ជនខិលខូច ដើម្បីបញ្ជៀសបញ្ហានៅក្នុងអង្គភាព។


ពាក់ព័ន្ធនឹងការចោទប្រកាន់លោកវីរៈសេនីយ៍ឯក ឃួ សុផាន់ ដែលកំពុងរត់ការប្ដូរឈ្មោះសព្វលោកអនុសេនីយ៍ទោ លឹម ស៊ុនហាង ខាងលើនេះអង្គភាពសារព័ត៌មានយេីង មិនអាចទំនាក់ទំនងសុំការបំភ្លឺណាមួយពីលោកវីរៈសេនីយ៍ឯក ឃួ សុផាន់ បាននៅឡើយទេ គិតត្រឹមថ្ងៃនេះ អង្គភាពសារព័ត៌មាន  យើងរីករាយនិងទទួលស្វាគមន៍នូវការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

Previous Post Next Post