ទស្សនទាននៃ “សហគមន៍សហសម័យ”
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទស្សនទាននៃ “សហគមន៍សហសម័យ”

 ទស្សនទាននៃ “សហគមន៍សហសម័យ”នាថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០២៤



យើងបានមកដល់សហគមន៍ ISI វ៉េងស្រេង នៅវេលាព្រឹកនេះ។ សហគមន៍នេះ អភិវឌ្ឍលើផ្ទៃដីជាង៤០ហិកតាស្ថិតនៅជាយក្រុងភ្នំពេញ ដែលបានប្រែក្លាយតំបន់នេះ ពីសហគមន៍មិនរៀបរយ រស់នៅខ្វះអនាម័យ គ្មានហេដ្ឋារចនាសម្ព័ន្ធ ជីវិតរស់នៅគ្មានក្តីសង្ឃឹមជាមួយនឹងភាពក្រីក្រ មកជាសហគមន៍ថ្មីមួយ ផ្តល់អោយជីវិតនូវរសជាតិថ្មី ពោរពេញទៅដោយមោទនភាព និងការរស់នៅប្រកបដោយសុខដុមរមនាជាមួយក្តីសង្ឃឹម។   



ក្រៅពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ សហគមន៍ ISI វ៉េងស្រេង បានបង្កើតឡើងដោយកចិត្តទុកដាក់ លើសេវាចាំបាច់សម្រាប់ការស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូល ដោយអនុវត្តតាមប្លង់នគរូបនីយកម្មសហសម័យ បង្កើតជាលំនៅឋាន ស្អាត ផ្សារសហគមន៍ ប្រកបដោយអនាម័យ មជ្ឈមណ្ឌលកីឡាសមល្មម លំហសាធារណ:ទូលាយសម្រាប់អ្នករស់នៅក្នុងសហគមន៍ និងលំហបៃតងសមស្រប ដែលបង្កើតបានជាបរិស្ថានរស់នៅដ៏ទាក់ទាញ ។ 



ប្រជាពលរដ្ឋប្រមាណ២មុឺននាក់ ដែលរស់នៅតំបន់វ៉េងស្រេង ទទួលបានប្រយោជន៍ពីសហគមន៍ ISI វ៉េងស្រេង។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍នេះ បានបម្រេីប្រយោជន៍ដល់សហគមន៍សេដ្ឋកិច្ច នៃតំបន់វ៉េងស្រេងទាំងមូល។ នេះជាទស្សនទាននៃ “សហគមន៍សហសម័យ” ប្រកបដោយភាពទាក់ទាញ ដែលអាចយកជាគំរូបាន៕ 

#ចុះបញ្ជីដីធ្លីបញ្ចប់​ #កអក​ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC





Previous Post Next Post