ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបាន
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបាន

 ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវជំរុញការងារចុះបញ្ជីដីធ្លីបញ្ចប់ឲ្យបានសម្រេចជោគជ័យតាមការគ្រោងទុក ដើម្បីប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងកាត់បន្ថយបញ្ហាវិវាទផងដែរ។

______________


_________

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​

ក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ពីទិសដៅ ដែលតម្រូវជំរុញដល់មន្ត្រីទាំងអស់ឱ្យទទួលយកនូវគោលការណ៍រួមមួយ គឺការចុះបញ្ជីដីធ្លីបញ្ចប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវមានការឯកភាពរួមគ្នា ក្នុងការទទួលយកនូវគោលការណ៍រួមនេះ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវការងារចុះបញ្ជីដីធ្លីបញ្ចប់ វាស់វែងដីធ្លីដែលនៅសេសសល់ឱ្យអស់ រួមទាំងដីរដ្ឋគ្រប់ប្រភេទ ទាំងដីកសិកម្ម ដីគម្របព្រៃ និងដីតំបន់អភិរក្សជាដើម តាមបច្ចេកទេស និងជំនួយពីបច្ចេកវិទ្យាAIផងដែរ។

#ចុះបញ្ជីដីធ្លីបញ្ច​ប់​ #សេវាគាប់ចិត្ត  #បរិយាកាសគ្មានវិវាទ​ #កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់​#MLMUPC








Previous Post Next Post