លោកវរសេនីយ៍ឯក សៀ ទីន និងអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី អបអរសាទរដល់ សិស្សប្អូនចំនួនពីររូប ដែលទើបបានបញ្ចប់ការសិក្សា
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកវរសេនីយ៍ឯក សៀ ទីន និងអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី អបអរសាទរដល់ សិស្សប្អូនចំនួនពីររូប ដែលទើបបានបញ្ចប់ការសិក្សា

 លោកវរសេនីយ៍ឯក សៀ ទីន និងអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី អបអរសាទរដល់ សិស្សប្អូនចំនួនពីររូប ដែលទើបបានបញ្ចប់ការសិក្សា!



លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុមអតីតសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី និងអតីតសិក្ខាកាមរៀមច្បងទាំងអស់ សូមចូលរួមអបអរសាទរចំពោះសិស្សប្អូន សុណ្ណារ៉ា វិសាល និង រ៉ាឌី ឧត្តម ដែលបានបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យគួរជាទីមោទក។ 



គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រា្តលី ដាន់ឌ្រូន (Royal Military College – Duntroon) រាជធានីកង់បេរ៉ា លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានដើរព្យុះហយាត្រាបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលីប្រកបទៅដោយជោគជ័យ និងបំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេលបួនឆ្នាំនៅប្រទេសអូស្រ្តាលី (ក្នុងនោះសិក្ខាកាមម្នាក់ៗ ត្រូវសិក្សារយៈពេល៣ឆ្នាំនៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីនិងត្រូវបន្តការហ្វឹកហ្វឺនមួយឆ្នាំចុងក្រោយ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលជាស្ថាប័នសម្រាប់ បណ្តុះបណ្តាល និងហ្វឹកហ្វឺនអនាគតនាយទាហាន នៃកងទ័ពការពារជាតិអូស្ត្រាលី ក៏ដូចជាសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្ត។



លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានក្លាយជានាយទាហាន ក្នុងចំណោមនាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន១២រូប ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលពេលត្រឡប់មកកម្ពុជាវិញ នាយទាហានទាំងពីររូបនេះនឹងចូលរួមបំពេញការងារជូនកងយោធពលខេមរភូមិន្ទ និងត្រូវបានទទួលចូលជាសមាជិកក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី (RCAF ADFA and RMC-D Alumni) ឬហៅកាត់ថា RARA ដែលមានលោក សៀ ទីន ជាប្រធានក្រុមផងដែរ។



ពិធីបញ្ចប់ការសិក្សារបស់ លោក សុណ្ណារ៉ា វិសាល និង លោក រ៉ាឌី ឧត្តម ត្រូវបានប្រារព្ធឡើង អមដោយព្យុះហយាត្រានៃកងឯកភាព សិក្ខាកាម យោធា ដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃឯកឧត្តម អគ្គទេសាភិបាលប្រមុខរដ្ឋអូស្ត្រាលី រួមទាំងតំណាងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពការពារជាតិអូស្ត្រាលី មេបញ្ជាការកងទ័ពជើងគោក និងតំណាងប្រទេសកម្ពុជាដែលមានវត្តមានជាពិសេសនៃគណប្រតិភូកងយោធពលខេមរភូមិន្ទដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជឺនបូរាណ ចន្ទ័បូរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់។



ព្រះរាជាណាចក្រកម្ពុជាជាប្រទេសស្នេហាសន្តិភាព តែក៏ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាពក្នុងវិស័យការពារជាតិ ដើម្បីធានាឲ្យបាននូវកិច្ចការពារបូរណភាពទឹកដី ស្ថេរភាព ការអភិវឌ្ឍ




Previous Post Next Post