TIN
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

No title

 


ពិធីដាំដើមឈើដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ 



កម្មវិធីនេះក៏មានវត្តមានចូលរួមពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ រួមជាមួយឥស្សរជន ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន យុវជនកាកបាទក្រហមកម្ពុជាមកពីសាខាខេត្ត











កំពង់ស្ពឺ សាខាខេត្តព្រះសីហនុ សាខាខេត្តកណ្តាល សាខារាជធានីភ្នំពេញ រួមជាមួយប្រធានគណៈកម្មាធិការសាខាមកពីសាខានីមួយៗនៃសាខាចំនួន២១ផ្សេងទៀត ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយសអន្តរជាតិសរុប៤៥នាក់ដែរ ក្នុងនោះមានលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងមន្ត្រីអម៣នាក់ ប្រតិភូសហព័ន្ធអន្តរជាតិ៣នាក់ តំណាងស្ថាប័ន OCRC ៣នាក់ ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេសចំនួន៣៥នាក់ ពោលកម្មវិធីនេះមានសមាសភាពចូលរួមប្រមាណជាង៧០០រូប។




Previous Post Next Post