ជយោ គណបក្សប្រជាជនកម្ពុជា ឈ្នះៗ!
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ជយោ គណបក្សប្រជាជនកម្ពុជា ឈ្នះៗ!

 


ជយោ គណបក្សប្រជាជនកម្ពុជា ឈ្នះៗ!

ខ្ញុំបាទ រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌដង្កោ និងកូនប្រុសខ្ញុំ សៀ ទីន ប្រធានក្រុមការងារយុវជនគណបក្ស របស់គណកម្មការគណបក្សប្រជាជនកម្ពុជា ខ២៦ ភ.ព រួមជាមួយក្រុមការងារ បានចូលរួម ក្នុងពិធីបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន រាជធានីភ្នំពេញ នៅទីលានមុខមជ្ឈមណ្ឌល សន្និបាតនិងពិពណ៌ កោះពេជ្រ។ 




ក្រោមគោលនយោបាយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រជាជនខ្មែរ កសាងប្រទេសពីបាតដៃទទេ គ្មានរូបបិយប័ណ្ណជាតិ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម គ្មានសាសនា គ្មានផ្សារ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ រួមជាមួយចំនួនប្រជាជនប្រមាណតែ៥លាននាក់ សល់ពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពល ១៩៧៥-១៩៧៩  មកដល់បច្ចុប្បន្នមានតែការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋខ្មែរកើនឡើងដល់ប្រមាណ ១៧លាននាក់ក្នុងឆ្នាំ២០២៣ កំពុងរស់នៅក្នុងសុខសន្តិភាព ជួបជុំគ្រួសារ ដើរហើរដោយសេរី មានអក្សរ ភាសារ ទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ជាតិផ្ទាល់ខ្លួន ស្មើមុខស្មើមាត់គ្រប់បណ្តាប្រទេសលើពិភពលោក។

  






ដូច្នេះ សូមពុកម៉ែ បងប្អូន ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងអស់គ្នាកុំបីខាន។ 


- ខ្មែរ ជួយខ្មែរ គាំទ្រខ្មែរ ដើម្បីខ្មែរ!

- អរគុណ សន្តិភាព!

- អរគុណ នយោបាយឈ្នះឈ្នះ!

- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិ

Previous Post Next Post