ជាមោទកភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ជាមោទកភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13

 




ជាមោទកភាពណាស់ ដែលបានឃើញ អតីតកីឡាករ U13 ដែលខ្ញុំធ្លាប់បានបណ្តុះឡើងមក ក្លាយជាកីឡាករជម្រើសជាតិក្នុងថ្ងៃនេះ។ ជូ ស៊ិនទិ និង សឿត ណាវ៉ា ធ្លាប់ជា អតីត កីឡាករ U13 របស់ក្លឹបអធិរាជភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ជាក្លឹបដែលខ្ញុំបាន បង្កើតនិងទំនុកបម្រុងដោយផ្ទាល់ កាលពីជាង១០ឆ្នាំមុន កាលនោះខ្ញុំនៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។ ការជួបថ្ងៃនេះ ធ្វើឲ្យខ្ញុំនឹកដល់អនុស្សាវរីយ៍ជាច្រើន កាលនៅបម្រើការងារនាខេត្តបន្ទាយមានជ័យផងដែរ។ 


ក្រៅពីពួកគាត់ទាំងពីរនាក់នេះ ក៏នៅមានកីឡាករជាច្រើនរូបទៀត ដែលបាន បដិសន្ធិចេញពី អតីត U13 របស់ក្លឹបអធិរាជភ្នំស្វាយ ហើយត្រូវបានជ្រើសរើសឲ្យចូលហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី រហូតអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករជម្រើសជាតិនិងលេងឲ្យក្លឹបល្បីៗថ្នាក់ជាតិជាច្រើន ដូចជា៖ កីឡាករ រី លាភផេង, កីឡាករ គឹម អាន, កីឡាករ ជួង មករា, កីឡាករ ស្រួច ជីវ័ន្ត, កីឡាករ ឱ ភារុណ, កីឡាករ ពៅ ចាន់ថេត, កីឡាករ គង់ ភីឡុត, កីឡាករ  សៀង ណាំឈីវ, កីឡាករ ស្វែង សំណាង, កីឡាករ ចាន់ ហួង  កីឡាករ ដោ រ៉ូហ្សាន់, កីឡាករ សុវណ្ណ ដូណា ...។ល។

ល។




Previous Post Next Post