សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត

 


នៅព្រឹកថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 



ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា “​អគារ​តេ​ជោ​អភិវ​ឌ្ឍន៍​”​នេះ ជាអគារ​ថ្មី ដែលត្រូវបានសាងសង់ឡើង ដោ​យ​បំពាក់នូវឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ ដែល​នាំចូល​មកពី​ប្រទេស​អា​លឺ្ល​ម៉​ង់ និង​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។ អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។ អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមាណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង។ 



សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងមានមោទនភាពចំពោះសមិទ្ធផលផ្នែកសុខាភិបាលមួយទៀតនាថ្ងៃនេះ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងការកសាងនូវអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាលម៉ែតនៅពេលនេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការកសាងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ពិតជាមានទំនាក់ទំនងជាមួយសម្តេចយពិតប្រាកដមែន ដែលកាលណោះសម្តេចបានយកម្តាយក្មេកសម្តេចមកសង្គ្រោះនៅទីនេះ ហើយក៏បានមើលឃើញពីតម្រូវការចាំបាច់នៃមន្ទីរពេទ្យកាល់ម៉ែត្រនេះ ដូច្នេះទើបសម្រេចបញ្ចេញថវិការដ្ឋ និងមានការចូលរួមពីបណ្ដាសប្បុរសជនជាច្រើនទៀតផងដែរ។ 



សម្តេចតេជោបានមានប្រសាសន៍ថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។សម្ដេចតេជោបានមានប្រសាន៍បញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា និងបង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ។ 



សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល និងប្រជាជនផងដែរ ទាំងវិស័យសុខាភិបាល ការងារ និងវិស័យជាច្រើនទៀត។ ជាថ្មីម្ដងទៀតសម្ដេចតេជោបានមានប្រសាសន៍ទៅកាន់វិស័យសុខាភិបាលថា ពេលដែលយើងមានកន្លែងធ្វើការស្អាត និងទំនើបហើយនោះ យើងត្រូវតែមានការពង្រឹងសមត្ថភាពធនធានមនុស្សរបស់យើងឲ្យរឹងមាំ ជាពិសេសចំណេះជំនាញផ្នែកពេទ្យឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងជំជឿទុកចិត្តពីអ្នកជំងឺ។ 


នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មិត្តបរទេសទាំងអស់អញ្ជើញចូលរួមកម្មវិធីព្រឹកនេះ សូមឱ្យក្រឡេកទៅមើលសមិទ្ធផលដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានឆ្លងកាត់នូវការលំបាកជាច្រើនចាប់តាំងពីបានដៃទទេមក។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា នាយករដ្ឋមន្ត្រី ឬ ប្រធានាធិបតីរបស់ប្រទេសអ្នកមាន ពេលឡើងកាន់តំណែង គឺមានអ្វីៗសព្វបែបយ៉ាង ដែលខុសពីកម្ពុជា គឺពេលឡើងមកត្រូវប្រឹងកសាងប្រទេសទាំងដៃមានរបួស។



ពាក់ព័ន្ធនឹងរឿងនយោបាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មិត្តបរទេសថា សម្តេចមិនដោះលែង «កឹម សុខា» ព្រោះសម្តេចមិនទុកចិត្តមិត្តបរទេស។ សម្តេចតេជោបានបន្តប្រាប់ទៅមិត្តបរទេសទៀតថា កុំចាប់ដៃជាន់ជើងក្នុងរឿងនយោបាយនៅកម្ពុជា។សម្តេចបន្តថា សូមមើលមកកម្ពុជា ឱ្យលើសពីកម្ពុជា។ ក្នុងនោះកម្ពុជា ជាសមាជិកអាស៊ានមួយដែរ ដូច្នេះអ្វីដែលកម្ពុជាមិនឯកភាព គឺមិនអាចអនុវត្តន៍បាននោះទេ។



ជាមួយនឹងការប្រកាសជាផ្លូវប្រកាសឲ្យដំណើរការនៅអាគារតេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃនេះ សម្តេចតេជោក៏បានជូនពរ ឱ្យបុគ្គលិកសុខាភិបាលទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោហ៊ុន សែន ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនដល់មន្ត្រីសុខាភិបាល និងសប្បុរសជនជាតិ និងអន្តរជាតិមួយចំនួនផងដែរ៕




Previous Post Next Post