កិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមីនា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២។
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមីនា និងលើកទិសដៅសម្រាប់ខែបន្ទាប់ របស់នាយកដ្ឋានច្រកទ្វារទី២។

 


នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣  ខែមីនាឆ្នាំ២០២៣ វេលាម៉ោង ០៩ និង០០នាទី នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋាន បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា  និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។ ដែលក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីថ្នាក់ដឹកនាំអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ នាយផ្នែក-នាយរងផ្នែក និងមន្ត្រីចាំបាច់មួយចំនួន។ 


ក្នុងដំណើរការនៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ មានប្រសាសន៍ស្វាគមន៍ ព្រមទាំងបានអនុញ្ញាតឲ្យលោកនាយការិយាល័យរដ្ឋបាល-សរុប ឡើងអាននូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ជូនអង្គប្រជុំធ្វើការត្រួតពិនិត្យ និងកែសម្រួល។



ជាមួយគ្នានោះ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏ដូចជាលោក-លោកស្រីអនុប្រធាននាយកដ្ឋាន បានចូលរួមមតិក្នុងការកែសម្រួលពាក្យពេជន៍ អក្ខរាវិរុទ្ធ ខ្លឹមសារ និងបន្ថែមនូវការងារមួយចំនួនក្នុងរបាយការណ៍នោះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកនាយការិយាល័យរដ្ឋបាលសរុប និងលោកនាយការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ បានធ្វើការចូលរួមលើកជាសំណូមពរ  និងទិសដៅមួយចំនួន ដើម្បីសម្របសម្រួលដល់ការអនុវត្តការងារនៅតាមបណ្ដាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ដើម្បីឲ្យការអនុវត្តការងារកាន់តែរលូន មានប្រសិទ្ធភាព និងដោះស្រាយនូវបញ្ហាប្រឈមរបស់ប៉ុស្តិ៍។



ក្នុងនោះក៏មានមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង។ 

មុនកិច្ចប្រជុំត្រូវបានបញ្ចប់  ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានក្រេីនរំលឹកឲ្យគោរពវិន័យឲ្យបានល្អព្រមទាំងអនុវត្តរាល់ផែនការដែលនាយកដ្ឋានបានប្រគល់ជូន ជាពិសេសត្រូវបន្តពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានជាប់ជានិច្ច  ហេីយបានប្រគល់ភារកិច្ចឲ្យប្រធានក្រុមប្រឹក្សាវិន័យរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាវិន័យរវាងនាយកដ្ឋាន  និងប៉ុស្តិ៍ចំណុះនាយកដ្ឋាន។ 



កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១  និង  ០០នាទីរសៀល  នាថ្ងៃខែឆ្នាំដដែល ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

Previous Post Next Post