ខេត្តព្រៃវែង៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ច្រកបន្ទាយចក្រី បញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ថា ល្បែងបញ្ជល់មាន់ បៀរ អាប៉ោង យោគី បង្កប់ក្នុង<កាស៊ីណូម៉ូណាកូ> សង្ស័យអត់ច្បាប់ កំពុងបើកដំណេីរការយ៉ាងពេញទំហឹងច្រើនលើសដើម បើទោះបីអង្គភាពសារព័ត៌មានធ្វើការចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក្តី។ ចំណែកលោក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្តេច សង្ស័យត្រូវថ្នាំសណ្តំ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឫបកស្រាយពី លោកជៃ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានទេ ព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
មជ្ឈដ្ឋាននានា និងពលរដ្ឋនៅច្រកបន្ទាយចក្រីស្រុកព្រះស្ដេច បានរិះគន់ចំៗទៅលេីសមត្ថកិច្ចពាក់ព្ឋ័នក្នុងខេត្តព្រៃវែង ជាអ្នកបេីកភ្លើងខៀវហើយមើលទៅ ទេីបម្ចាស់<កាស៊ីណូម៉ូណាកូ>ហ៊ានបេីកលេងល្បែងបញ្ជល់មាន់ខ្នាតធំ មានខ្មែរចូលលេង ភ្នាល់សុីសងទយ៉ាងផុសផុលបែបនេះ ដោយមិនខ្លាចញញើត។
ជាក់ស្តែងអ្នកចូលលេងមានទាំងរថយន្តទំនើបនឹងម៉ូតូជាច្រើនកកកុញ ប្រហែលមានខ្នងបង្អែករឹងមាំ ចាំជួយអន្តរាគមន៍ ទើបម្ចាស់ទីតាំងបនល្បែង ហ៊ានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ចូលលេងល្បែងភ្នាល់ស៉ីសងខុសច្បាប់ដាក់ ជល់ មួយគូរពិសេស ចាប់ពី២ពាន់ដុល្លាឡើងទៅ រីឯសមត្ថកិច្ចថ្នាក់ដឹកនាំក្នុងខេត្តលោកមិនដឹងយល់យ៉ាងណានោះដែរ? ព្រោះខលទូរសព្ទទៅសុំការពន្យល់ពី លោកឧត្តមសេនីយទោ ព្រំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែងចូលជាច្រេីនដងមិនមានអ្នកទទួល។
គួរបញ្ជាក់ដែរថា ល្បែងដ៍ធំជ្រកក្រោមស្លាក <កាសុីណូ ម៉ូណាកូ> មានខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លុកដីជារៀងរាល់ថ្ងៃ ធ្វើអោយមហាជន គ្រប់មជ្ឈដ្ឋាននានា និងប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែនមូលដ្ឋានស្រុកព្រះស្តេច ពួកគាត់លាន់មាត់ថា តេីឯណាទៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចនោះ បេីល្បែងភ្នាល់ស៊ីសងខុសច្បាប់ កើតពេញបន្ទុកនៅមូលដ្ឋានរបស់ខ្លួន បែរជាសមត្ថកិច្ចនគរបាលមិនចាត់វិធានការបង្រ្កាប។
ប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភ បានអំពាវនាវដល់ ឯក ឧត្តម ជា សុមេធី អភិបាលនៃគណៈខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ និងស្រាវជ្រាវឲ្យបានស៊ីជម្រៅឲ្យមានប្រសិទ្ធភាពផងទាន៕