ខ្លាំងមែន)៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរ របស់ឈ្មោះ ពិន តន ហៅ តាតន( តើលោកជានរណា?) អីក៏ខ្លាំងម្ល៉េះបានជាអាជ្ញាធរ ខេត្តតនគីរី មិនហ៊ានចុះបង្ក្រាប...!
ថ្ងៃសុក្រ, ១៥ ខែ កក្កដា ឆ្នាំ២០២២
ខេត្តរតនគីរី ៖ ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ហេតុអ្វីទីតាំសង្វៀនជល់មាន់និងបៀអាប៉ោងគ្រប់ប្រភេទដុះស្លែរ បើកពេញទំហឹងនៅក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។
ហើយបើតាមការឲ្យដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះដោយមានមេល្បែងស៊ីសងមានឈ្មោះ ពិន តន ហៅ តាតន, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត។
ប្រជាពលរដ្ឋក៏បានបញ្ជាក់ទៀតថាការបើកល្បែងស៊ីសងនៅក្នុងខេត្តរតនគិរី ក្រៅតែពី លោក ពិន តន គឺមិនអាចបើកបានទេ
បើសិនអ្នកផ្សេងបើកល្បែងស៊ីសងមាន់ជល់នឹងអាប៉ោងគឺមិនបានយូរនោះទេ។
ប្រជាពលរដ្ឋកំពុងដាក់ការសង្ស័យថា លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរកែវ ប្រហែលជាត្រូវថ្នាំសន្តំរបស់លោក ពិន តន ហើយមើលទៅបានជា លោក ពិន តន មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។
ប្រភពដដែលបានឲ្យដឹងទៀតថាសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយ ឃុំ ទីងចាក់ ស្រុក បរកែវ ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។
លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែលឬទេ?ទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងដុះស្លែរខាងលើនេះផង!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន?គួរគប្បីចាប់មន្ត្រីជំនាញចុះបង្ក្រាបផង។ដើម្បីភូមិឃុំមានសុវត្ថិភាព៕