ក្រុមហ៊ុន”យូនីស៊ីធី”២នាក់ ករណីឆបោកលុយពលរដ្ឋ!
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រុមហ៊ុន”យូនីស៊ីធី”២នាក់ ករណីឆបោកលុយពលរដ្ឋ!

 (ខេត្តតាកែវ)៖ ប៉ូលិសស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ។


បានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាតំណាងក្រុមហ៊ុន”យូនីស៊ីធី”ពាក់ព័ន្ធករណី(ឆបោក) ប្រជាពលរដ្ឋនៅក្នុងកំពត និង ខេត្តតាកែវ ជាង១០ម៉ឺនដុល្លារ។


បើតាមលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់ បានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា៖ ជនសង្ស័យទាំង២នាក់

១៖ ឈ្មោះ ជៀន វុទ្ធី អាយុ២៧ឆ្នាំ រស់នៅភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

និង២៖ ឈ្មោះ ឈិន វ៉េត អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។


ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នេះ បន្ទាប់ពីមានប្រជាពលរដ្ឋចំនួន៤នាក់ បានមកដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់។


លោកអធិការបន្តថាៈ ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង

ទី១ ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨.០០០ដុល្លារ និងប្រាក់រៀលអស់ ៦លានរៀល។

ទី២ ឈ្មោះ ណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨.៣០០ដុល្លារ។

ទី៣ឈ្មោះ កយ ជា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរី ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧.០០០ដុល្លារ ។

និងទី៤ ឈ្មោះ ស៊ឺម ហ៊ីម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០.០០០ដុល្លារ។


លោក ឌុក ធីយ៉ា បានបន្ថែមថា៖ ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោស្នងការ ព្រមទាំងមានការដឹកនាំសម្របសម្រួលនីតិវិធីដោយ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ មកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ចំណែកលោកស្រី កយ ជា តំណាងឲ្យក្រុមប្រជាពលរដ្ឋទាំង ៤នាក់ ខាងលើ បានថ្លែងឲ្យដឹងថា៖ ជនរងគ្រោះសង្ឃឹមថា៖ សមត្ថកិច្ចក៏ដូចជាតុលាការ នឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៏ដូចជាតំណាងក្រុមហ៊ុនយូនីស៊ីធី សងប្រាក់ត្រលប់មកពួកគាត់វិញ។

ព្រោះលុយ ដែលពួកគាត់យកទៅអោយក្រុមហ៊ុន គឺជាលុយដែលបានទៅខ្ចីតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងលុយមួយចំនួនទៀត បានមកពីចងការឯកជន គេគិតការប្រាក់រហូត៕


Previous Post Next Post