(ហ្គេមបាញ់ត្រី)ខុសច្បាប់ ក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានី
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

(ហ្គេមបាញ់ត្រី)ខុសច្បាប់ ក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានី

 


(ហ្គេមបាញ់ត្រី)ខុសច្បាប់ ក្នុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកដំណើរការលេងបានដោយរលូន អាជ្ញាធរមានសមត្ថកិច្ច បានរក្សាភាពស្ងៀមស្ងាត់

ភ្នំពេញ ÷ មានផ្ទះ មួយកន្លែងលួចបង្កប់បើកលេងល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ខុសច្បាប់ បានដោយរលូន ស្ថិតនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន គ្មានវិធានការទប់ស្កាត់ឬបង្ក្រាប!ឡើយ!



បើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបានដឹងថា ÷ ទីតាំងខាងលើនេះនៅតែបន្តបើកលេងល្បែងសុីសងខុសច្បាប់ បានដោយរលូន មិនថាថ្ងៃឬយប់នោះឡើយ ប្រជាពលរដ្ឋដើររស់នៅជិតខាងនោះពួកគាត់មានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម ។ ពួកគាត់លើកឡើងថា ថ្វីដ្បិត ជំងឺ កូវីដ ១៩,, បានកាត់បន្ថយខ្លះៗពិតមែនក៏ដោយប៉ុន្តែជំងឺ កូវីដ-១៩,,ទើបបម្លែងថ្មីឈ្មោះថា (អូមីក្រុង) នៅជាបញ្ហាដដែល

ប្រភពដដែលពីពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបាននាំគ្នាដាក់ការសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងល្បែង មួយកន្លែងហើយទើបហ៊ានបើកលេងបានបែបនេះ សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ត្រូវតែបង្ក្រាប!ឲ្យខានតែបាន តែផ្ទុយទៅវិញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បែរជានាំគ្នាបណ្ដោយឲ្យកើតមានល្បែងស៊ីសង (ហ្គេមបាញ់ត្រី) ខុសច្បាប់ ១.កន្លែងស្ថិតនៅភូមិខាងលើនេះបើកលេងបានដោយរលូន គ្មានការទប់ស្កាត់ឬបង្ក្រាប!ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ នោះឡើយ!

ករណីនេះពលរដ្ឋបាននាំគ្នាអំពាវនាវទៅដល់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែចាត់កម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យសាវជ្រាវភាពជាក់ស្ដែងដើម្បីធ្វើការបង្រ្កាប! ទីតាំងល្បែងសុីសង (ហ្គេមបាញ់ត្រី) ខុសច្បាប់ បើកលេងខាងលើនេះ ឲ្យស្រប់តាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពផងទាន៕

Previous Post Next Post