#កាស៊ីណូ(សុខ គឹមម៉េង)ច្រកតន់ហន់ កំពត ហ៊ាន​បបើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងអាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានបង្រ្កាប
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

#កាស៊ីណូ(សុខ គឹមម៉េង)ច្រកតន់ហន់ កំពត ហ៊ាន​បបើកដៃឲ្យពលរដ្ឋខ្មែរនាំគ្នាចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងអាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានបង្រ្កាប

 


ខេត្តកំពត ៖ ទីតាំង​ល្បែងសុីសងបញ្ចល់មាន់និងអាប៉ោង ខុសច្បាប់ និងល្បែងគ្រប់ប្រភេទផ្សេងទៀត កំពុងបើកដៃឲ្យពលរដ្ឋនាំគ្នាចូលលេងល្បែងយ៉ាងអនាធិបតេយ្យ ជ្រកក្រោមស្លាក កាស៊ីណូ(សុខ គឹមម៉េង) នៅចំណុច ច្រកព្រំដែនកម្ពុជា​-វៀតណាម​ តតន់ហន់ ស្ថិតនៅ​ភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានអាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធណា​ហ៊ាន​ហាមឃាត់ឬបង្ក្រាបនោះទេ។


ក្រោយ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​សន្ធឹកសន្ធាប់​ បានចូលលេងនៅ​ទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ មហាជន​បង្ហាញ​នូវ​ក្ដីព្រួយបារម្ភ កើតមានបញ្ហា​លួច ឆក់ ប្លន់​ អសន្ដិសុខកើតមានឡើង​ដោយ​សារតែទីតាំងល្បែងមួយនេះ​។ ប្រសិនបើកាស៊ីណូនេះមានច្បាប់ ម្ដេច​បាន​ជាមិនគោរពច្បាប់​សោះ បែរជា​បើកដៃរឲ្យប្រជាពលរដ្ឋខ្មែរចូលលេង​ល្បែងបានយ៉ាងពពាក់ពពូនបែបនេះ តើហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនមានការទប់ស្កាត់នឹងបង្ក្រាបទីតាំង​ល្បែងមួយនេះ​ ឬមានអ្វីបិទបាំងនៅពីក្រោយ​ខ្នង​។ជារៀងរាល់ថ្ងៃទីតាំងល្បែងសុីសងមួយនេះ បានបង្កើតព្រឹត្តិការណ៍ល្បែង​បញ្ជាល់មាន់និង អាប៉ោងខុសច្បាប់ និងល្បែងគ្រប់ប្រភេទ​ទៀត សម្រាប់ប្រជាពលរដ្ឋខ្មែរនាំគ្នាលេងល្បែងយ៉ាងរំភើយ ដោយគ្មានការរំខាន​ពីសំណាក់​អាជ្ញាធរមានសមត្ថកិច្ច បន្ដិចសោះឡើយ។ ពលរដ្ឋខ្លះ​បានលក់ដីលក់ផ្ទះ​សម្បែង ខណៈពេលចាញ់ល្បែងអស់ពីខ្លួន ដោយសារលេងល្បែងនៅក្នុងកាស៊ីណូមួយនេះ​។

កន្លងមកគេឃើញមាន​ភ្នាក់ងារ​ កាស៊ីណូមួយនេះបានចេញមក​ដើម្បីសម្របសម្រួល​ជាមួយ​អ្នកសារព័ត៌មាន ដើម្បីជាថ្នូរមិនចុះផ្សាយ​ព័ត៌មាននឹង​ដើម្បីលាក់បាំងពីភ្នែក​មហាជន​តាមរយៈសារព័ត៌មាន​។ ប្រសិន​បើ​មានអង្គភាពសារព័ត៌មានណាហ៊ាន​តែចុះផ្សាយ​បញ្ហា​ប្រជាពលរដ្ឋ​ខ្មែរចូលលេងល្បែង គេនឹងគម្រាមប្ដឹងអ្នកសារព័ត៌មានទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ​ ដើម្បីចាត់ការជាក់ជាពុំ​ខានឡើយ។

ករណីខាងលើនេះ មហាជន​សូមសំណូម​ពរ​ដល់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជាពិសេស លោក ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត  មេត្តា​ពិនិត្យ​ទីតាំងល្បែង​ស៊ីសងខាងលើនេះផង កំពុងតែប្រព្រឹត្តទង្វើផ្ទុយពីផ្លូវច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា​ ដែល​បានកំណត់​មិនឲ្យប្រជាពលរដ្ឋ​ខ្មែរចូលលេងល្បែងស៊ីសងនោះទេ៕


Previous Post Next Post