ជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន៩នាក់ នគរបាលខេត្តកែប កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
ខេត្តកែប៖ ជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។ជនសង្ស័យខាងលើកម្លាំងជំនាញ សហការបង្ក្រាប តាមការសម្របសម្រួលនីតិវិធីរបស់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង និងការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកែប កាលពីថ្ងៃទី២៥ និង២៦ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិចំនួន៤ នៃសង្កាត់កែប និងសង្កាត់ព្រៃធំ ក្រុង/ខេត្តកែប ដោយដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់(ទម្ងន់១៣.១៨ក្រាម) ,ម៉ូតូចំនួន៦គ្រឿង ,ទូរសព្ទដៃចំនួន៩គ្រឿង និងឧបករណ៍វេចខ្ចប់ និងជក់មួយចំនួនទៀត។
១- រស់ ឡាដាំង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទិញអេតចាយ។
២- សុឹម ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ។
៣- អ៊ុយ ចាន់ឆាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់មីឆា។
៤- សេក វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរផ្សាដែក។ ទាំង៤នាក់ រស់នៅភូមិកែប សង្កាត់/ក្រុងកែប។
៥- ឡេង យ៉ាងកែវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។
៦- ហុឹម អាប់ឌុលឡោះ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។
៧- ម៉ក់ សួនវិបុល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអាជីវករ។
៨- ចន មុី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់។ ទាំង២នាក់ រស់នៅភូមិកែវ ក្រសាំង សង្កាត់/ក្រុងកែប។
៩- ប៉ុល រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ របស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប៕