#ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីបើកបានយ៉ាងរលូន អាជ្ញាធរនៅក្នុងមូលដ្ឋានមិនបង្ក្រាប
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

#ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីបើកបានយ៉ាងរលូន អាជ្ញាធរនៅក្នុងមូលដ្ឋានមិនបង្ក្រាប

 


ចេញផ្សាយថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២


ខណ្ឌចំការមន÷ ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី»  ប្រភេទខ្នាតយក្ស បីកន្លែង ស្ថិតនៅ ទល់មុខនឹងអាគារដឹកប្រឹតនៅ ក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មនរាជធានីភ្នំពេញ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនិងក្រៅមូលដ្ឋាន។



តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនថ្នាំ ពិសេសទៅទៀតនោះ គឺសំបូរទៅដោយភ្ញៀវបរទេស ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូល ដ្ឋានឡើយ។



ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច  ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។


ម៉្យាងទៀតស្ថិតក្នុងកាលៈទេសៈជម្ងឺឆ្លងដ៍កាចសាហាវកូវីដ១៩ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភដោយ មានការយកចិត្តទុក្ខដាក់ខ្ពស់​  ដូឆ្នេះការប្រម៉ូលផ្តុំគ្នាកន្លែងល្បែងវាជាបញ្ហារដែលល្មេីសនិងបទបញ្ជាររបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។ 



ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រីខ្នាតយក្ស» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់លោក ថេង សុថុល  អភិបាលនៃគណៈអភិបាលខណ្ឌចំការមន នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកយិន សាន អធិការ នៃអធិការដ្ឋាន នគរបាលខណ្ឌចំការមន មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផងទាន ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕

Previous Post Next Post