កំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដោយបានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការបានសម្របសម្រួល ពីលោកជំទាវ ចាត សូរស្មីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺបានឃាត់ជនសង្ស័យឈ្មោះ ប្រាក់ ចាន់រាជ ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ ពីករណីចែកចាយគ្រឿងញៀន ក្នុងនោះ កម្លាំងបានដកហូតវត្ថុតាង សម្ភារះរួមមាន៖
១-ម្សៅក្រាមពណ៏ស ចំនួន០៧កញ្ចប់ ស្មើ
៥១.៩០ ក្រាម
២-ម៉ូតូ ០១គ្រឿង
៣-ទូរស័ព្ទ០២គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សម្ភារះបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត តាមនីតិវិធី ។