ឯកឧត្ដម ដួង តារា អញ្ជើញនាំយកអំណោយចុះចែកជូនពលរដ្ឋ ២០០គ្រួសារ!!!
ទីស្នាក់ការរបស់អង្គភាពសារព័ត៌មាន តាកែវឯករាជ្យ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ 35F ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គេហទំព័រ តាកែវឯករាជ្យ (TIN-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្ដម ដួង តារា អញ្ជើញនាំយកអំណោយចុះចែកជូនពលរដ្ឋ ២០០គ្រួសារ!!!

ខេត្ដស្វាយរៀង៖នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អញ្ជើញចុះចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

 

 ពិធីនេះមានការសហការរៀបចំឡើងដោយលោក សោម សុធា អគ្គនាយកគម្រោងអចនព្រទ្យភូមិមរតក ក្រុងស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដមសុខ រស់ អភិបាលរងខេត្តស្វាយរៀង លោកអភិបាលក្រុង អាជ្ញាធរដែនដីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

 

 អំណោយដែលប្រជាពលរដ្ឋទទួលបាន គឺក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ឯកឧត្ដម ដួង តារា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ តែក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការគ្រប់គ្រងស្ថានការណ៍បានល្អ និងជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា អនុវត្តវិធានការ៣កុំនិង៣ការពារបានខ្ជាប់ខ្ជួន ថែមទាំងបើកដំណើរប្រទេសឡើងវិញលើគ្រប់វិស័យផងដែរ។ 

 

ឯកឧត្ដម បានថ្លែងបន្តថា កត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ សន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឆ្នើម និងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ 

 

លោក សោម សុធា ក៏បានបង្ហាញចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះឯកឧត្ដម ដួង តារា ដែលបានឆ្លៀតពេលមកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង នាថ្ងៃនេះហើយទាំងនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍៕

 






 

Previous Post Next Post